
អំឡុងពេល២៤ឆ្នាំដែលប្រទេស ឥណ្ឌូនេស៊ីកាន់កាប់ប្រទេស ជិតខាងរបស់ខ្លួន គឺប្រទេសទីម័រ ។ នៅអំឡុងពេលនោះ ពន្ធនាគារ Balide គឺជាកន្លែងដែលគួរឲ្យភ័យខ្លាចបំផុត។ គុកនេះកសាងក្នុងឆ្នាំ១៩៦៣ អំឡុងពេលអាណា និគមប៉រទុយហ្គាល់ វាត្រូវបានប្រើប្រាស់ដោយប្រជាជនឥណ្ឌូនេស៊ី ធ្វើជាគុកសំរាប់ដាក់អ្នកទោស នយោបាយដែលចេញមុខ គាំទ្រចលនាដើម្បីឯករាជ្យ។ មនុស្សរាប់ពាន់នាក់ត្រូវបានគេទុកនៅទី នេះ។ ពេលនេះ អគារដែលគេស្គាល់គ្រប់គ្នានេះ គឺជាសារមន្ទីរដែលបង្រៀនមនុស្សជំនាន់ក្រោយពី អតីតកាលដ៏ខ្មៅងងឹតរបស់ប្រទេស។ Citra Prastuti បាននាំយើងទៅទស្សនាគុកនោះ ហើយលោក នួន បូរិនជូនសេចក្តីប្រែសំរួល។
មគ្គុទេសក៍អាយុ២៥ឆ្នាំម្នាក់ឈ្មោះ Eugenia Lopes បាននាំខ្ញុំចូលទៅក្នុងផ្នែកតែមួយគត់នៅក្នុងគុក ដែលមិនត្រូវបានប៉ះពាល់តាំងពីយុគសម័យប៉រទុយហ្គាល់។ បន្ទប់ងងឹតតូចៗចំនួន៨ ដែលមាន ពិដានខ្ពស់ៗ។
“វាមិនមែនសំរាប់តែបុរសនោះទេ តែក៏សំរាប់ស្ត្រីផងដែរ។ យោងទៅតាមប្រវត្តិសាស្ត្រ អ្នកដែលចង់បានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី ត្រូវបាននាំយកមកទីនេះ ហើយធ្វើទារុណកម្មនៅខាងក្នុងគុកនេះ។ តោះចូលទៅខាងក្នុង (នេះជាគុកមួយក្នុងចំនោមគុកជា ច្រើន) អ្នកទោសនឹងនៅទីនេះ ប្រហែល២០ទៅ៣០នាក់នៅខាងក្នុង តែនៅពេលរសៀល វានឹងតិច ជាងនេះ ហើយគ្មាននរណាម្នាក់ដឹងថា តើពួកគេទៅណាបាត់នោះទេ។”
Eugenia គ្រាន់តែជាក្មេងស្រីតូចម្នាក់ នៅពេលដែលប្រទេសឥណ្ឌូនេស៊ីបានឈ្លានពានប្រទេសទីម័រ ខាងកើត។
“ពេលដែ��ខ្ញុំបានមកដល់ទីនេះជាលើកដំបូង ខ្ញុំមានអារម្មណ៍ សោកសៅ និងភ័យខ្លាចបន្តិចបន្តួចដែរ។ វាមានអារម្មណ៍ស្អប់ខ្ពើមចំពោះប្រជាជនឥណ្ឌូនេស៊ី តើ ពួកគេជាមនុស្សឃៅឃៅដាក់ប្រជាជនទីម័របានដោយរបៀបណា? តែប្រហែលជ���វាដោយសារតែ គោលនយោបាយនៅសម័យនោះ។”
មនុស្សដែលត្រូវគេនាំមកទីនេះ ត្រូវគេសួរមួយសំណួរៈ តើអ្នកជ្រើសរើសយកប្រទសឥណ្ឌូនេស៊ី ឫទី ម័រខាងកើត? ការឆ្លើយថា “ទីម័រខាងកើត” ឫ “ឯករាជ្យ” នឹងត្រូវគេធ្វើទារុណកម្ម។
អ្នកទោសទាំងអស់ត្រូវបានគេឲ្យម្ហូបអាហារតែមួយស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបរិមាណទឹក មានកំណត់។ បន្ទប់នីមួយៗ មានប្រហោងតូចមួយសំរាប់ឲ្យខ្យល់ចេញចូល។
“កងទ័ពឥណ្ឌូនេស៊ី ធ្លាប់ឈ្លបមើលអ្នកទោសតាមរន្ធតូចនេះ។ ពេលខ្លះ គ្រួសាររបស់អ្នកទោសមកសាកសួរសុខទុក្ខ។ ពួកគេនឹងមិនអនុញ្ញាតិឲ្យអ្នកទោសចេញក្រៅឫឲ្យអ្នកមកលេងចូលក្នុងនោះទេ ដូច្នេះពួកគេគ្រាន់តែនិយាយគ្នាពីខាងក្រៅ។
សំណួរៈ ហើយវាគ្រាន់តែជាប្រហោងតូចមួយ...
“ពួកគេគ្រាន់តែមើលឃើញភ្នែក ដូច្នេះនេះជាប្រវត្តិសាស្ត្រ។”
មានរូបភាពដ៏ធំមួយនៅកណ្តាលបន្ទប់មួយ គឺជារូបភាពស្ត្រីអាក្រាតកាយដែលពោរពេញដោយឈាម ដេកដួលនៅលើដី។ ជើងរបស់កងទ័ពជាន់លើដៃរបស់នាង។ រូបថតនេះថតដោយកងទ័ពឥណ្ឌូនេស៊ី ដែលបង្ហាញពីស្រ្តីម្នាក់ដែលត្រូវគេរំលោភ មុនពេលគេវាយផ្ទប់នឹងជញ្ជាំង ហើយសំលាប់នៅកន្លែង ដែលរូបថតនោះដាក់តាំង។ បន្ទប់មួយទៀតត្រូវបានគេប្រើប្រាស់ជា បន្ទប់សំរាប់ធ្វើទារុណកម្ម។
“ទឹកកខ្វក់ចេញពីបន្ទប់ទឹកដែលខូចបាក់បែកនៅទីនេះ បន្ទាប់មក កងទ័ពដាក់ទឹកបន្ថែមទៀត។ វាដូចជាធុងដាក់ទឹកទៅហើយនៅទីនេះ។ បន្ទាប់មកពួកគេដាក់អ្នក ទោស នៅខាងក្នុងរយៈពេល១ទៅ២សប្តាហ៍។ ខ្សែភ្លើងចាស់ពណ៌សដែលធ្លាប់ប្រើដោយកងទ័ព ឥណ្ឌូនេស៊ី ដើម្បីឆក់មនុស្ស នៅតែព្យួរនៅលើជញ្ជាំង។ ”
នៅលើទ្វារដែកនៃបន្ទប់ គឺជារូបឈើឆ្កាងដែលគូរពីដីស ដោយអ្នកទោសម្នាក់។ នៅក្បែរនោះគឺពាក្យ ដែលសរសេរថា “កុំភ្លេចបន់ស្រន់ព្រះ”។ ពេលនេះ នៅទីនេះមានក្តារខៀនមួយនៅក្នុងបន្ទប់ដែលពោរ ពេញទៅដោយឈ្មោះ គឺមានឈ្មោះ៤៥០នាក់ហើយ។ ក្រុមគ្រួសារត្រូវបានលើកទឹកចិត្តឲ្យបន្ថែម ឈ្មោះអ្នកជាទីស្រឡាញ់របស់ពួកគេ ដែលត្រូវបានជាប់ឃុំឃាំងនៅទីនេះ។ គណកម្មការស្វែងរកការ ពិតមួយត្រូវបានបង្កើតឡើងបន្ទាប់ពីទទួលបានឯករាជ្យភាព បានរកឃើញថាយ៉ាងតិចមានប្រជាជន ទីម័រ១សែននាក់បានស្លាប់ ដែលជាលទ្ធផលនៃការកាន់កាប់របស់ប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ២៤ឆ្នាំ ដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៩។
ក្នុងបន្ទប់មួយនៅក្នុងសារមន្ទីរ សកម្មជនសិទ្ធិមនុស្សឥណ្ឌូនេស៊ីឈ្មោះ Yeni Rosa Damayanti គឺកំពុង និយាយនៅក្នុងខ្សែវីដេអូ។
“មិត្តភ័ក្រ្តរបស់ខ្ញុំជាច្រើនសួរខ្ញុំថា តើប្រជាជនឥណ្ឌូនេស៊ីនៅឯណា ពេលដែលប្រជាជនទីម័រខាងកើតត្រូវកងទ័ពឥណ្ឌូនេស៊ីធ្វើទារុណកម្ម? តើពួកយើងនៅឯណា? ចំលើយគឺថា យើងមិនបានដឹងនោះទេ។ យើងមិនបានដឹងថាមានអ្វីកើតឡើនៅទីនោះទេ។ មិនមាន ព័ត៌មានសំរាប់យើងពីការបំផ្លិចបំផ្លាញមនុស្សនៅក្នុងប្រទេសទីម័រ។”
ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ី ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្រោមការដឹកនាំរបស់ឧត្តមសេនីយ ស៊ូហាតូ ដែលបានបញ្ជាឲ្យឈ្លានពានប្រទេសទីម័រខាងកើត។
នៅក្នុងបន្ទប់មួយនៅក្នុងគុក Balide គឺជាក្តារខៀនធំមួយដែលអ្នកទស្សនាត្រូវបានលើកទឹកចិត្តឲ្យ សរសេរអ្វីដែលគេចង់សរសេរ។
យើងអាចអាននៅទីនេះ មួយក្នុងចំនោមពួកវាគឺ “ព្រះជាម្ចាស់សូមប្រទានពរដល់ប្រទេសទីម័រ “ សន្តិភាព ក្តីស្រឡាញ់ ការរួបរួម និងការគោរព” “ជាមួយព្រះ គឺមានក្តី���ង្ឃឹមនិងសន្តិភាពសំរាប់ ទីម័រ” ហើយនឹងអ្វីៗផ្សេងទៀតដូចជា “ការចងចាំគឺជាសកម្មភាពនៃសេចក្តីថ្លៃថ្នូររបស់មនុស្ស”។”
យោងទៅតាមឯករាជ្យភាព រដ្ឋាភិបាលទីម័របានជ្រើសរើស��ិនទាមទារយុត្តិធម៌ ឫសំណងខូចខាតពី ប្រទេសឥណ្ឌូនេស៊ីសំរាប់ការរំលោភបំពានពីអតីតកាលនោះទេ។ ជំនួសមកវិញ ពួកគេបានទទួលយក ដំណោះស្រាយសម្រុះសម្រួលដែលពួកគេទាមទារ នឹងជួយប្រទេសឲ្យវិវឌ្ឍន៍ទៅ និងអភិវឌ្ឍសេដ្ឋកិច្ច ក្រីក្ររបស់ខ្លួន។
មគ្គុទេសក៏សារមន្ទីរគុក នាងEugeniaនិយាយថា ភ្ញៀវទេសចរជាច្រើនមានការយល់ច្រឡំពីរឿងនេះ។
“ពួកគេនឹងសួរសំណួរជាច្រើន។ ពេលខ្លះ ក្មេងៗសួរថា តើនរណាខ្លះជាអ្នកទោសនយោបាយនៅខាងក្នុងនេះ? ហេតុអ្វីក៏ពួកគេត្រូវរងទារុណកម្មនៅទីនេះ? ក្មេងៗ ជាពិសេសគឺសិស្សនឹងសួរថា តើ... ខ្ញុំចង់មានន័យថា កងទ័ពឥណ្ឌូនេស៊ីពួកគេបានប្រព្រឹត្តិបទ ល្មើសដ៏ធ្ងន់ធ្ងរនៅទីម័រ តើអ្វីទៅជាការដាក់ពិន័យទៅលើពួកគេវិញ? ពួកគេតែងតែសួរបែបនេះ។
តុលាការសិទ្ធិមនុស្សអាដហុក បានបង្កើតឡើងដោយប្រទេសឥណ្ឌូនេស៊ី និងអង្គការសហប្រជាជាតិ នៅក្នុងប្រទេសទីម័រដោយបានកាត់ទោស មនុស្ស ចំនួន18នាក់ ពីបទឧក្រិដ្ឋកម្ម ក្នុងអំឡុង ឆ្នាំ 1999។
ពួកយើងសុទ្ធតែជាអ្នករួចផុតពីការចោទប្រកាន់របស់តុលាការ។ Gilberto Pauloគឺជាមន្រ្តីប៉ូលីសទីម័រ ដែលបានទៅទស្សនាសារមន្ទីរគុកនេះជាមួយមិត្តភ័ក្រ្តមួយចំនួន។ គាត់យល់ស្របជាមួយរដ្ឋាភិបាល ដែលថា វាដល់ពេលហើយដើម្បីធ្វើដំណើរទៅមុខ។
“ខ្ញុំមិនស្អប់ប្រជាជនឥណ្ឌូនេស៊ីទេ។ ប្រហែលជាវាគ្រាន់តែជារបប ដែលធ្វើឲ្យយើងត្រូវគេសំលាប់បែបនេះ។ ដូច្នេះ ហេតុអ្វីក៏យើងត្រូវស្អប់អ្វីដែលកើតឡើងពីអតីត កាល? យើងគួរតែនាំគ្នាលុបបំបាត់អ្វីដែលយើងមិនចង់បាន ហើយផ្តោតលើ ថាតើគួរបង្កើតទំនាក់ ទំនងឲ្យកាន់តែល្អប្រសើរដោយប្រទេសឥណ្ឌូនេស៊ីសំរាប់ពេលអនាគតដោយរបៀបណាវិញ។ ក្នុង នាមជាមនុស្សម្នាក់ ខ្ញុំមិនត្រូវការការសងសឹកអីនោះទេ។ ព្រះលើកលែងទោសឲ្យមនុស្ស ដូច្នេះហេតុ អ្វីក៏យើងមិនអាច?
តែការតាំងពិពណ៌កាលពីពេលថ្មីៗនេះ នៅសារមន្ទីរគុកត្រូវបានគេឲ្យឈ្មោះថា ‘Chega’ ដែល មគ្គុទេសក៏របស់ខ្ញុំពន្យល់ ថាតើវាមានន័យយ៉ាងម៉េច។
“វាមានន័យថា ឈប់ គ្មានទៀតទេឫក៏វាគ្រប់គ្រាន់ហើយ។ វាជាសារ ដ៏សំខាន់មួយពីអតីតអ្នកទោសនយោបាយដែលត្រូវបានឃុំឃាំងនៅទីនេះ។ យោងទៅតាមពួកគេ ការប្រព្រឹត្តិបទល្មើស ជំលោះដែលកើតឡើងកាលពីអតីតកាល ដែលនឹងមិនកើតឡើងម្តងទៀតទេ នៅក្នុងជំនាន់ក្រោយៗនេះ។ .”












