AsiaCalling

Home News Timor Leste គុកមួយ នៅសម័យ អាណានិគមប៉ុបទុយហ្គាល់ នៅទីម័រក្លាយជាសារៈមន្ទីរ ជាតិ

គុកមួយ នៅសម័យ អាណានិគមប៉ុបទុយហ្គាល់ នៅទីម័រក្លាយជាសារៈមន្ទីរ ជាតិ

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

អំឡុងពេល២៤ឆ្នាំដែលប្រទេស ឥណ្ឌូនេស៊ីកាន់កាប់ប្រទេស ជិតខាងរបស់ខ្លួន គឺប្រទេសទីម័រ​ ។​ នៅអំឡុងពេលនោះ  ពន្ធនាគារ Balide គឺជាកន្លែងដែលគួរឲ្យភ័យខ្លាចបំផុត។  គុកនេះ​កសាង​ក្នុងឆ្នាំ១៩៦៣ អំឡុង​ពេល​អាណា និគមប៉រទុយហ្គាល់ វាត្រូវបានប្រើប្រាស់​ដោយប្រជា​ជនឥណ្ឌូនេស៊ី ធ្វើជាគុកសំរាប់​ដាក់អ្នក​ទោស នយោបាយដែលចេញមុខ គាំទ្រចល​នា​ដើម្បីឯករាជ្យ។ មនុស្សរាប់ពាន់​នាក់​ត្រូវ​បានគេទុកនៅទី នេះ។ ពេលនេះ អគារដែល​គេស្គាល់​គ្រប់គ្នានេះ គឺជា​សារមន្ទីរ​ដែលបង្រៀនមនុស្សជំនាន់ក្រោយពី អតីតកាលដ៏ខ្មៅងងឹត​របស់​ប្រទេស។  Citra Prastuti បាននាំយើងទៅទស្សនាគុកនោះ ហើយលោក នួន បូរិន​ជូនសេចក្តី​ប្រែ​សំរួល។


មគ្គុទេសក៍អាយុ២៥ឆ្នាំម្នាក់​ឈ្មោះ Eugenia Lopes​ បាននាំខ្ញុំចូលទៅក្នុងផ្នែកតែ​មួយ​គត់​នៅក្នុងគុក ដែលមិនត្រូវបានប៉ះពាល់តាំងពីយុគសម័យប៉រទុយហ្គាល់។   បន្ទប់ង​ងឹត​តូចៗ​ចំនួន៨ ដែលមាន ពិដានខ្ពស់ៗ។

“វាមិនមែនសំរាប់តែបុរសនោះទេ តែក៏សំរាប់ស្ត្រីផងដែរ។ យោងទៅតាម​ប្រវត្តិសាស្ត្រ អ្នកដែលចង់បានឯករាជ្យពីប្រទេសឥណ្ឌូនេស៊ី ត្រូវបាននាំយក​មកទីនេះ ហើយធ្វើទារុណកម្មនៅខាងក្នុងគុកនេះ។ តោះចូលទៅខាងក្នុង (នេះជាគុកមួយ​ក្នុងចំនោមគុកជា ច្រើន) អ្នកទោសនឹងនៅទីនេះ ប្រហែល២០ទៅ៣០នាក់នៅខាងក្នុង តែនៅ​ពេលរសៀល វានឹងតិច ជាងនេះ ហើយគ្មាននរណាម្នាក់ដឹងថា តើពួកគេទៅណាបាត់​នោះទេ។”

Eugenia គ្រាន់តែជាក្មេងស្រីតូចម្នាក់ នៅពេលដែលប្រទេសឥណ្ឌូនេស៊ី​បានឈ្លានពាន​ប្រទេស​ទីម័រ ខាងកើត។

“ពេលដែ��ខ្ញុំបានមកដល់ទីនេះជាលើកដំបូង ខ្ញុំមាន​អារម្មណ៍ សោកសៅ និងភ័យខ្លាចបន្តិចបន្តួចដែរ។ វាមានអារម្មណ៍ស្អប់ខ្ពើម​ចំពោះ​ប្រជា​ជន​ឥណ្ឌូនេស៊ី តើ ពួកគេជាមនុស្សឃៅឃៅដាក់​ប្រជាជនទីម័របានដោយ​របៀបណា? តែ​ប្រហែល​ជ���វាដោយសារតែ គោលនយោបាយនៅសម័យនោះ។”

មនុស្សដែលត្រូវគេនាំមកទីនេះ ត្រូវគេសួរមួយសំណួរៈ តើអ្នកជ្រើសរើសយកប្រទសឥណ្ឌូ​នេស៊ី ឫទី ម័រខាងកើត?  ការឆ្លើយថា “ទីម័រខាងកើត” ឫ “ឯករាជ្យ” នឹងត្រូវគេធ្វើទារុណកម្ម។  

អ្នកទោសទាំងអស់ត្រូវបានគេឲ្យម្ហូបអាហារតែមួយស្លាបព្រាប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយបរិមាណទឹក មានកំណត់។ បន្ទប់នីមួយៗ មានប្រហោងតូចមួយ​សំរាប់ឲ្យខ្យល់​ចេញចូល។  

“កងទ័ពឥណ្ឌូនេស៊ី ធ្លាប់ឈ្លបមើលអ្នកទោស​តាម​រន្ធតូចនេះ។ ពេលខ្លះ គ្រួសាររបស់អ្នកទោសមកសាកសួរសុខទុក្ខ។ ពួកគេនឹងមិន​អនុញ្ញាតិ​ឲ្យអ្នក​ទោសចេញក្រៅ​ឫឲ្យអ្នកមកលេងចូលក្នុងនោះទេ ដូច្នេះពួកគេ​គ្រាន់តែ​និយាយ​​គ្នាពី​ខាងក្រៅ។  

សំណួរៈ ហើយវាគ្រាន់តែជាប្រហោងតូចមួយ...

“ពួកគេគ្រាន់តែមើលឃើញភ្នែក ដូច្នេះនេះជាប្រវត្តិសាស្ត្រ។”

មានរូបភាពដ៏ធំមួយនៅកណ្តាលបន្ទប់មួយ គឺជារូបភាពស្ត្រីអាក្រាតកាយដែលពោរពេញ​ដោយឈាម ដេកដួលនៅលើដី។ ជើងរបស់កងទ័ពជាន់លើដៃរបស់នាង។   រូបថតនេះថត​ដោយ​កង​ទ័ពឥណ្ឌូនេស៊ី ដែលបង្ហាញពីស្រ្តីម្នាក់ដែលត្រូវគេរំលោភ មុនពេលគេវាយផ្ទប់​នឹងជញ្ជាំង ហើយសំលាប់នៅកន្លែង ដែលរូបថតនោះដាក់តាំង។  បន្ទប់មួយទៀត​ត្រូវបាន​គេប្រើប្រាស់ជា បន្ទប់សំរាប់ធ្វើទារុណកម្ម។  

“ទឹកកខ្វក់ចេញពីបន្ទប់ទឹកដែលខូចបាក់បែកនៅទីនេះ បន្ទាប់មក កងទ័ពដាក់ទឹកបន្ថែមទៀត។ វាដូចជាធុងដាក់ទឹកទៅហើយនៅទីនេះ។ បន្ទាប់​មកពួក​គេដាក់អ្នក ទោស នៅខាងក្នុង​រយៈពេល១ទៅ២សប្តាហ៍។ ខ្សែភ្លើង​ចាស់​ពណ៌ស​ដែលធ្លាប់ប្រើដោយកងទ័ព ឥណ្ឌូនេស៊ី ដើម្បីឆក់មនុស្ស នៅតែព្យួរនៅលើជញ្ជាំង។ ”

នៅលើទ្វារដែកនៃបន្ទប់ គឺជារូបឈើឆ្កាងដែលគូរពីដីស ដោយអ្នកទោសម្នាក់។ នៅក្បែរនោះ​គឺពាក្យ ដែលសរសេរថា “កុំភ្លេចបន់ស្រន់ព្រះ”។ ពេលនេះ នៅទីនេះមានក្តារ​ខៀនមួយនៅ​ក្នុងបន្ទប់​​ដែល​ពោរ ពេញទៅដោយឈ្មោះ គឺមានឈ្មោះ៤៥០នាក់ហើយ។ ក្រុមគ្រួសារ​ត្រូវបានលើកទឹកចិត្តឲ្យបន្ថែម ឈ្មោះអ្នកជាទីស្រឡាញ់របស់ពួកគេ ដែលត្រូវបានជាប់ឃុំ​ឃាំង​នៅទីនេះ។  គណកម្មការស្វែងរកការ ពិតមួយត្រូវបានបង្កើតឡើងបន្ទាប់ពីទទួលបាន​ឯករាជ្យភាព បានរកឃើញថាយ៉ាងតិចមានប្រជាជន ទីម័រ១សែននាក់បានស្លាប់ ដែលជា​លទ្ធផលនៃការកាន់កាប់របស់ប្រទេសឥណ្ឌូនេស៊ីអស់រយៈពេល ២៤ឆ្នាំ ដែលបាន​បញ្ចប់​ក្នុងឆ្នាំ១៩៩៩។

ក្នុង​បន្ទប់មួយ​នៅក្នុងសារ​មន្ទីរ សកម្មជនសិទ្ធិមនុស្សឥណ្ឌូនេស៊ីឈ្មោះ Yeni Rosa Damayanti គឺកំពុង និយាយនៅក្នុងខ្សែវីដេអូ។   

“មិត្តភ័ក្រ្តរបស់ខ្ញុំជាច្រើនសួរខ្ញុំថា តើប្រជាជនឥណ្ឌូនេ​ស៊ីនៅ​ឯណា ពេលដែលប្រជាជនទីម័រខាងកើតត្រូវកងទ័ពឥណ្ឌូនេស៊ីធ្វើទារុណកម្ម? តើពួកយើង​​​នៅ​ឯណា? ចំលើយគឺថា យើងមិនបានដឹងនោះទេ។ យើងមិន​បានដឹងថាមានអ្វី​កើតឡើ​នៅទី​នោះ​ទេ។ មិនមាន ព័ត៌មានសំរាប់យើងពី​ការបំផ្លិចបំផ្លាញមនុស្ស​នៅក្នុង​ប្រទេស​ទីម័រ​​។”

ប្រព័ន្ធផ្សព្វផ្សាយរបស់ឥណ្ឌូនេស៊ី ត្រូវបានគ្រប់គ្រងយ៉ាងតឹងរ៉ឹងក្រោមការដឹក​នាំរបស់ឧត្តម​សេ​នីយ ស៊ូហាតូ ដែលបានបញ្ជាឲ្យឈ្លានពានប្រទេសទីម័រខាងកើត។

នៅក្នុងបន្ទប់​​មួយនៅក្នុងគុក Balide គឺជាក្តារខៀនធំមួយដែលអ្នកទស្សនាត្រូវបាន​​លើក​ទឹកចិត្តឲ្យ សរសេរអ្វីដែលគេចង់សរសេរ។     

យើងអាចអាននៅទីនេះ មួយក្នុងចំនោមពួកវាគឺ “ព្រះជាម្ចាស់សូមប្រទានពរដល់ប្រទេស​​ទីម័រ​​ “ សន្តិភាព ក្តីស្រឡាញ់ ការរួបរួម និងការគោរព” “ជាមួយព្រះ គឺមានក្តី���ង្ឃឹម​​និង​សន្តិភាព​សំរាប់ ទីម័រ” ហើយនឹងអ្វីៗផ្សេងទៀតដូចជា “ការចងចាំគឺជាសកម្មភាព​​នៃ​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស”។”

យោងទៅតាមឯករាជ្យភាព រដ្ឋាភិបាលទីម័របានជ្រើសរើស��ិនទាមទារយុត្តិធម៌ ឫសំណងខូច​​ខាតពី ប្រទេសឥណ្ឌូនេស៊ីសំរាប់ការរំលោភបំពានពីអតីតកាលនោះទេ។ ជំនួសមកវិញ ពួក​​គេបានទទួលយក ដំណោះស្រាយសម្រុះសម្រួលដែលពួកគេទាមទារ នឹងជួយ​​ប្រទេសឲ្យវិវឌ្ឍន៍ទៅ និងអភិវឌ្ឍសេដ្ឋកិច្ច ក្រីក្ររបស់ខ្លួន។  

មគ្គុទេស​​ក៏សារមន្ទីរគុក នាងEugeniaនិយាយថា ភ្ញៀវទេសចរជាច្រើនមាន​​ការយល់ច្រឡំ​​ពីរឿងនេះ។

“ពួកគេនឹងសួរសំណួរជាច្រើន។ ពេលខ្លះ ក្មេងៗសួរថា តើ​នរណាខ្លះជា​អ្នកទោសនយោបាយនៅខាងក្នុងនេះ? ហេតុអ្វីក៏ពួកគេត្រូវរងទារុណកម្ម​នៅ​ទីនេះ? ក្មេងៗ ជាពិសេសគឺសិស្សនឹងសួរថា តើ... ខ្ញុំចង់មានន័យថា កងទ័ពឥណ្ឌូនេស៊ីពួក​​គេ​​បាន​​ប្រព្រឹត្តិបទ ល្មើសដ៏ធ្ងន់ធ្ងរនៅទីម័រ តើអ្វីទៅជាការដាក់ពិន័យទៅលើពួកគេវិញ? ពួកគេ​​តែង​តែសួរបែបនេះ។

តុលាការសិទ្ធិមនុស្សអាដហុក បានបង្កើតឡើងដោយប្រទេសឥណ្ឌូនេស៊ី និងអង្គការ​​សហ​ប្រជា​ជាតិ នៅក្នុងប្រទេសទីម័រដោយបានកាត់ទោស មនុស្ស ចំនួន18នាក់ ពីបទឧក្រិដ្ឋកម្ម ក្នុងអំឡុង  ឆ្នាំ 1999។

ពួកយើងសុទ្ធតែជាអ្នករួចផុតពីការចោទប្រកាន់​​របស់តុលាការ។ Gilberto Pauloគឺជាមន្រ្តី​ប៉ូលីសទីម័រ ដែលបានទៅទស្សនាសារមន្ទីរគុកនេះជាមួយមិត្តភ័ក្រ្តមួយចំនួន។ គាត់យល់​ស្រប​ជាមួយរដ្ឋាភិបាល ដែលថា វាដល់ពេលហើយដើម្បីធ្វើដំណើរទៅមុខ។

“ខ្ញុំមិនស្អប់ប្រជាជនឥណ្ឌូនេស៊ីទេ។ ប្រហែលជាវា​គ្រាន់​តែជារបប ដែលធ្វើឲ្យយើងត្រូវគេសំលាប់បែបនេះ។ ដូច្នេះ ហេតុអ្វីក៏យើងត្រូវស្អប់​អ្វីដែល​កើត​ឡើងពីអតីត កាល? យើងគួរតែនាំគ្នាលុបបំបាត់អ្វីដែលយើងមិនចង់បាន ហើយផ្តោតលើ ថាតើគួរបង្កើតទំនាក់ ទំនងឲ្យកាន់តែល្អប្រសើរដោយប្រទេស​ឥណ្ឌូនេស៊ី​សំរាប់ពេល​អនាគត​ដោយរបៀបណាវិញ។ ក្នុង នាមជាមនុស្សម្នាក់ ខ្ញុំមិនត្រូវការការសង​សឹកអីនោះទេ។ ព្រះ​លើកលែងទោសឲ្យមនុស្ស ដូច្នេះហេតុ អ្វីក៏យើងមិនអាច? 

តែការតាំងពិពណ៌កាលពីពេលថ្មីៗនេះ នៅសារមន្ទីរគុកត្រូវបានគេឲ្យឈ្មោះថា ‘Chega’ ដែល មគ្គុទេសក៏របស់ខ្ញុំពន្យល់ ថាតើវាមានន័យយ៉ាងម៉េច។   

“វាមានន័យថា ឈប់ គ្មានទៀតទេឫក៏វាគ្រប់គ្រាន់ហើយ។ វាជា​សារ ដ៏សំខាន់មួយពីអតីតអ្នកទោសនយោបាយដែលត្រូវបានឃុំឃាំងនៅទីនេះ។ យោង​ទៅ​​តាមពួកគេ ការប្រព្រឹត្តិបទល្មើស ជំលោះដែលកើតឡើងកាលពីអតីតកាល ដែលនឹងមិន​កើត​ឡើងម្តងទៀតទេ នៅក្នុងជំនាន់ក្រោយៗនេះ។  .”


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី06ខែ​កុម្ភៈឆ្នាំ2012ម៉ោង10:40 )  

Search