ប្រធានាធិបតី ថ្មី កូរ៉េ បានចូលស្បថកាន់តំណែង ដោយបានកំនត់ យុទ្ធសាស្ត្រ សេដ្ឋកិច្ចនិង ទំនាក់ទំនង ជាមួយ កូរ៉េខាងជើង ដែលជាការថ្លែងសន្ទរកថា ដំបូងក្នុងនាមជា មេដឹកនាំប្រទេសជឿនលឿនខាងសេដ្ឋកិច្ច ។ នៅក្នុងកម្មពិធីស្បថ រយៈពេលពីរម៉ោងកន្លះ លោកស្រីប៉ាក់គួនហេ បានទទួលការមកស្ដាប់ផ្ទាល់ ជាង70,000នាក់។
លោកស្រីប៉ាក់ បានព្រមាន ប្រទេសជាតិ អពីការប្រឈមជាខ្លាំង ដោយសារតែ មហិច្ឆិតា អាវុធនុយគ្លេអែរ របស់ កូរ៉េខាងជើង ។ តែបែបនេះ លោកស្រី សង្កត់ធ្ងន់ថា បញ្ហាសេដ្ឋកិច្ច គឺជា ប្រឈម សម្រាប់លោកស្រី។
Karon Snowdownនៃវិទ្យុអូស្ត្រាលីមានសេចក្ដីរាយការណ៍។លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។