នៅក្នុងប្រទេសស្រីលង្កា ក្រុមសិទ្ធិមនុស្សនិយាយថា ប្រជាជននៅតែបាត់ខ្លួនជិត៣ឆ្នាំមកហើយ បន្ទាប់ពីសង្គ្រាមស៊ីវិលត្រូវបានបញ្ចប់។ ក្រុមសិទ្ធិមនុស្សដែលមានឈ្មោះថាវេទិកាដើម្បីសេរីភាព (Platform for Freedom) ជឿជាក់ថា មានមនុស្ស៣៥នាក់បានបាត់ខ្លួនក្នុងរយៈពេល៣ខែមក នេះ។ក្រុមប្រឹក្សាសិទ្ធិមនុស្សសហប្រជាជាតិ (The UN Human Rights Council) កាលពីសប្តាហ៍មុនបានបញ្ជូនដំណោះស្រាយមួយដោយអំពាវនា វសុំឲ្យមានការស៊ើបអង្កេតបទឧក្រិដ្ឋសង្គ្រាម ដែលបង្កឡើងដោយភាគីទាំងសងខាង អំឡុងពេលដំណាក់កាលចុងក្រោយនេះសង្គ្រាមស៊ីវិល។Sen Lam មកពី វិទ្យុអូស្ត្រាលីបានធ្វើបទសំភាសជាមួយ Brito Fernando សហប្រធានមន្ត្រីជាន់ខ្ពស់របស់វេទិកា ដើម្បីសេរីភាព មកពីស្រីលង្កា។ សូមស្ដាប់ បទសំភាសដូចតទៅនេះ ។( កវីអាន MC នេះ )