AsiaCalling

Home News Thailand កម្មការនីជនជាតិថៃ មួយក្រុមចាប់ផ្ដើមបង្កើត

កម្មការនីជនជាតិថៃ មួយក្រុមចាប់ផ្ដើមបង្កើត

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

អតីតកម្មករ នៅរោងចក្រផលិតអាវត្រនាប Triumph International សម្រាប់លក់ទៅកាន់​ទីផ្សារ​អឺរ៉ុប ​នៃប្រទេសថៃពួកគេ កំពុងបាត់បង់ការងារធ្វើ រយៈពេល3ឆ្នាំមកហើយ ។ ស្ត្រីកម្មករទាំង​នោះមានគ្នាចំនួន 2000នាក់ ។

រោចក្រTriumph International និយាយថា គេចាំបាច់ ត្រូវ ផ្អាក សកម្មភាពផលិត មួយរយៈពេល​បន្ថែមទៀត ដោយសារតែ ការធ្លាក់ចុះ ការបញ្ជាទិញ របស់ពីភពលោក ហើយ ខ្លួនក៍ចាំត្រូវ ស្ដាររចនាសម្ព័ន្ធរោងចក្រនេះឡើងវិញដែរ ។ប៉ុន្តែ អតីត កម្មកររោងចក្រនេះ បានទៅបន្ត ការងារ​របស់ពួកកគេ នៅរោងចក្រ ថ្មី ឈ្មោះថា រោងចក្រ . Try Arm  ដែលមានការផលិត

អាវ​ត្រនាបដូចមុនដែរ។ តែ Kannikar Petchkaew រាយការណ៍ ពីសង្កាត់ Samutprakarn,​ភាគ​ខាង​​​ត្បូង ក្រុងបាងកកមកថា មានការងារធ្វើ មែន តែជាកម្មសិទ្ធរបស់កម្មការនីទាំងនោះផ្ទាល់​ ។ លោកនួន បូរិន ជូនសេចក្ដីប្រេសម្រួល។


ក្រុមកម្មការីនី មួយក្រុមដែលមានគ្នា ដប់ពីរនាក់  កំពុងតែធ្វើការយ៉ាងសកម្មនិង​ហត់នឿយជា​ខ្លាំង​។ ពួកគេ ជាកម្មករផ្នែកផលិតអាវត្រនាប​នៅសាខាង “Try Arm” ដែលត្រូវបង្ហើយការងារ​ទ���ំង​យប់ ដើម្បីចែកចាយ ទៅអោយអថិតិជន នៅទូទាំងប្រទេស។

រោងចក្រ“Try Arm” នេះ មានដំណើរការ រយៈពេល 2ឆ្នាំមកហើយ ។វាជាសាខារបស់ រោង​ចក្រ​ Triumph International ដែលបានផ្អាកសង្វាក់ផលិតកម្មមួយរយៈ។កាលពីឆ្នាំ2009 ក្រុម​ហ៊ុន​របស់រោងចក្រនេះ បាននិយាយថា វាដោយសារតែការធ្លាក់ចុះការបញ្ជជាទិញ របស់ ទីពិភព​លោក។

Ma Kulapijit ជា កម្មករ ដែលអស់ការងារធ្វើ ក្នុងចំណោម កម្មការនី ជិត2000នាក់ ។

ខ្ញុំបានធ្វើការជាមួយរោងចក្រ   Triumph អស់រយៈពេល 19ឆ្នាំ ។ វាសោកសៅណាស់ នៅពេលលឺគេថា យើងទេជាអ្នកចាកចោលការងារ ។ ខ្ញុំមានអាយុ44ឆ្នាំ ។ខុំទើបតែទិញផ្ទះបាននៅ។ ខ្ញុំត្រូវថៃទាំម្ដាយ និងគ្រួសារ  ហើយ អត់ការងារធ្វើ គឺខ្ញុំមិន​ដឹង​ជាទៅរស់នៅទីណាទេ ។ ខ្ញុំតូចចិត្តណាស់ ។

ពួកគេ បានធ្វើការតវ៉ានៅខាងមុខរោងចក្រ ជិតបីខែមកហើយ ដោយទាមទារ អោយក្រុមហ៊ុន

ជួសជុលស្ថានភាពការងារអោយពួកគេឡើងវិញ ឬក៍ត្រូវទូទាត់ប្រាស់សំណង។ ប៉ុន្តែខាង​ភាគរោងចក្រ ​បដិសេធ ការចរចារ។ ពួកកម្មការនី ទាំងនោះ ក៍មកប្រមូលផ្ដុំគ្នា តវ៉ានៅខាងមុខ

ក្រសួងការងារ ។ ពួកគេ បានបោះជំរុំ នៅខាងក្រៅក្រសួង ដោយលើកបដាថា តវ៉ាដើម្បីអាវ​ត្រនាប។

Jittra Kotshadej ជាអតីតមេដឹកនាំសហជិព កម្មករនៅរោងចក្រ  Triumph ។

យើងចង់អោយ ប្រជាជជនដឹងអំពីការតស៊ូរបស់យើង ។ យើង មានជំនាញ ផលិតអាវត្រនាប ។ យើង មកទីនេះ និយាយពីរឿងអាវត្រនាប ។
មួយឆ្នាំក្រោយមក នាង Jittra និងអតីតកម្មការនី11នាក់ទៀត បានបង្កើត សាខា មួយដោយ​ខ្លួន​គេ​ផ្ទាល់ ហើយមានឈ្មោះថា “Try Arm” ។

“យើង មិនមានអ្នកជំនួយ ពីខាងក្រៅទេ ។ ប្រសិនបើ អ្ន​ក​ចង់​ជួយគាំទ្រយើង  ។ប្រសិនបើអ្នក ចង់ ឃើញពាណិជ្ជកម្មមួយដែលបរិសុទ្ធ គឺទាំងផលិត អ្នក​ប្រើ​​ប្រាស់​និងអ្នកផលិត សូមគាំទ្រ យើង។


សាខា“Try Arm” មិនជាស្តង់ដារោងចក្រខ្នាតធំអ្វីទេ ។
យើងមាន ប្រព័ន្ធផលិតដូចមុន ហើយកម្មករទាំងអស់ សុទ្ធតែ​មានឆន្ទៈ  ហើយយើងក៍មាន ថ្ងៃឈប់សម្រាក់ ដូច រោងចក្រធំដែរ ។ យើងមាន ប្រាក់ បំណាច់​ឆ្នាំ ប៉ុន្តែ វាពិបាកខ្លះ ​ដែរដោយសារតែ យើងជារោងចក្រតូច ហើយវាងាយស្ស័យធន ថែម​ទៀត ។ យើងកំពុងតែបង្កើនម៉ាស៊ិនដេរ តែយើងនៅតែ មិនមានប្រាក់ច្រើនទេ ។ នេះហើយ ដែលយើងចង់ប្រាប់ថា នេះជាការតស៊ូរបស់យើង ហើយអោយកម្មករដែលមានវិបត្តិដូចយើង គឺត្រូ​វតែ មានគំនិត ដូច នេះ ។ យើងមិនត្រូវ ពឹងលើអ្នកដទៃ ក្រៅពីខ្លួនយើងនោះទេ។

រោងចក្រខ្នាតតូច “Try Arm” អាចផលិតអាវត្រនាបបាន 50អាវក្នុងមួយថ្ងៃ។ ឥឡូវ “Try Arm”មាន ម៉ាស៊ិន ដេរចំនួន 40គ្រឿង ហើយ មានការបញ្ជាទិញ ជាច្រើនពាន់អាវត្រនាប មានទាំងអាវ សម្រាប់ហែលទឹក ថែមទៀត ។

រោងចក្រខ្នាតតូចនេះបាន ផ្សាយពាណិជ្ជកម្ម តាម online ហើយ ថ្លៃអាវត្រនាបមានពីរប្រភេទ

មួយមានតម្លៃ 2ដុល្លារ និងមាន17ដុល្លារក៍មាន ហើត មានលំនាំរចនាមូត ទាំងស្រុកពី​រោង​ចក្រ Triumph។​

យើងត្រូវផលិតផលរបស់យើង ។ វាខុសគ្នា តិចតូច ពីលើក​មុន ​អំពីពេលវេលា សម្រាប់ផលិតចេញ ។ ផលិតផលរបស់យើង ត្រូវតែថ្លៃជាងមុន បន្តិច ព្រោះវា មានគុណភាពខុសពីមុនខ្លះដែរ។“

សាខា“Try Arm” ឥឡូវ កំពុងនាំចេញះទៅប្រទេស ស្វិស ដែលជាប្រភពបញ្ជាទិញរបស់ រោងចក្រ Triumph International. ។

នាងJittraមានជំនឿថា ផលិត  “Try Arm” នឹងក្លាយជាសាខាពាណិជ្ជកម្មមួយដែលមាន ទីផ្សារណាត់ មួយដ៍សំខាន់។
ស្ត្រីដែល ពាក់អាវត្រនាប គួរតែចូលរួម មោទនៈភាព ហើយ​និយាយថា ​ចូរមើល យើងមក ខ្ញុំកំពុងពាក់អាវត្រនាប របស់ “Try Arm” ។ យើងបានជោគជ័យ យើងឈ្នះលើការផ្អាក ការងារយើង ។ ក្រុមយើង ពិតជាមានមោទនៈភាព ។ យើងទទួលបាន ការគាំទ្រ ពីសហជិព នៅលើពិពភពលោក ខណៈប្រទេសថៃ មាន កម្មករពីរភាគរយ ចូលជា​សហជិព  ។

នៅសាខា Try Arm”  កម្មកការនី ម្នាក់ៗ ក���ពុងតែ សុបិន ថាអនាគត ជីវិតរបស់ពួកគេ នឹង​រុងរឿង ។

For Asia Calling, this is Kannikar Petchkaew from Samutprakarn, south of Bangkok.

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃសៅរ៍ ទី01ខែ​ធ្នូឆ្នាំ2012ម៉ោង13:21 )