ការធ្លាក់ចុះក្នុងការចំណាយ លើការស្រាវជ្រាវកសិកម្ម និងការអភិវឌ្ឍន៍នៅក្នុងប្រទេសមួយចំនួន បានធ្វើឲ្យម្ហូបអាហារកើនតំលៃខ្ពស់ និងការកើនឡើងនៃអត្រាភាពក្រីក្រ។
ធនាគារពិភពលោកបានប៉ាន់ប្រមាណថា ប្រជាជនជាង១០០លា ននាក់បានធ្លាក់ទៅក្នុងភាពក្រីក្រក្នុងឆ្នាំ២០០៨ នៅពេលដែលតំលៃអាហា រមានការកើនឡើងយ៉ាងឆាប់រហ័ស។
ធនាគារនិយាយថា ការកើនឡើងនៃតំលៃនៅ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ អាចធ្វើឲ្យមានការធ្លាក់ចុះការវិនិយោគក្នុងការស្រាវជ្រាវ។
Karon Snowdon រាយការណ៍ពីវិទ្យុអូស្ត្រាលីថា វាកំពុងជម្រុញឲ្យប្រទេសអ្នកមាន ចាប់ផ្តើមត្រិះរិះពិចារណាឡើងវិញ។ សូមស្តាប់សេចក្តីរាយការណ៍លម្អិតរបស់កញ្ញាចាបកវី។