ប្រជាជនកូរ៉េខាងត្បូង ជាទូទៅមិនមើលខ្សែភាពយ ន្តរបស់កូរ៉េខាងជើងនោះទេ។
តែធាតុពិត គឺពួកគេមិនត្រូវបានអនុញ្ញាត្តិឲ្យ មើលខ្សែភាពយន្តរបស់កូរ៉េខាងជើង។ ច្បាប់សន្តិសុខជាតិរបស់កូរ៉េខាងត្បូង បានហាមប្រាមទាំងស្រុងចំ ពោះឧបករណ៍ឫសំភារៈទាំងឡាយណាដែលមើលទៅ បង្ហាញពីការគាំទ្រដល់ក្រុងព្យុងយ៉ាង។
តែនៅឯពិធីមហោស្រពខ្សែភាពយន្តអន្តរជាតិ Busan កាលពីពេលថ្មីៗនេះ ទស្សនិកជនមានឱកាសដើម្បីទស្ស���ាខ្សែភាពយន្តកំប្ លែងបែបមនោសញ្ចេតនារបស់កូរ៉េខាងជើង ដែលមានចំណងជើងថា “សមមិត្តKim កំពុងតែហោះហើរ”។ Jason Strother រាយការណ៍ពី Busan ទាក់ទិននឹងព្រឹត្តិការណ៍នេះ។ កញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។