
នៅក្នុងការធ្វើសម្បទាន ដ៍កំរមួយ វាបានធ្វើអោយដ្ឋាភិបាលភូមា សំរេចព្យួរចោល ផែនការកសាងគំរៅងអគ្គីសនី ដែលមានរឿងចំរូងចំរាស់ជាមួយក្រុមប្រឆាំង។ ទំនប់វារីគី្គសនីនេះ ត្រូវបានគេ រៀប ចំ ឡើង ដោយមានភាគហ៊ុនចិន បានដាក់ទុនវិនិយោគ ។ គេបានស្ថាបនា នៅក្នុង អាងទន្លេ អ៊ីរ៉ាវ៉ាឌី ( Irrawaddy ) ដែលវាមានទំហ៊ុំធំជាង ទឹកដីប្រទេសសឹង្ហបូរី ទៅទៀត ហើយវានឹងធ្វើអោយមនុស្ស រងគ្រោះដោយសាវាយ៉ាងតិ10,000គ្រូសារ ហើយភាគច្រើន វាបានផលប្រយោជស្ទើតែ90% ទៅអោយប្រទេសចិន ។ ខណៈនេះ ណាយ ទ្វិន (Nay Thwin)
បានរកឃើញ ពីមូលហេតុ ដែលធ្វើអោយមានការសំរេចព្យួរចោលនូវគំរោង ស្ថាបនានេះ ទៅវិញ ។ ហើយ កញ្ញា កញ្ញា ស្រី លក្ខ (Srei Lak)ជូនសេចក្ដីប្រែសម្រួល។
បទចំរៀងនេះ មានវាអត្តន័យ ថា Irrawaddy ជាមារបស់យើងទាំងអស់គ្នា ។ Irrawaddy ជាព្រលឹងរបស់យើង ។នៅពេល វាត្រូវបាន ប្រកាសថា នឹងក្លាយជា ទំបន់វារីអគ្គសនី ដ៍ធំធេង វាបានធ្វើ រំជួលចិត្ត ដល់អ្នកបរិស្ថាន និងមេដឹកនាំបក្សប្រឆាំងធំជាងគេ គឺ លោកស្រីអ៊ុងសានសូជី (Aung San Suu Kyi) និងពីក្រុមរដ្ឋាភិបាល និយមកណ្ដាល។
នៅក្នុងបទសំភាសមួយ ជាមួយនឹង ប្រធាន ក្រុម ទីប្រឹក្សា សេដ្ឋកិច្ច លោក សាស្ត្រាចារ្យ អ៊ូមីយិង(U Myint ) និយាយថា វាជាផែនការមួយដ៍អាក្រក់។
(male, Burmese):វាមានសារៈសំខាន់ ហើយវា ជារបស់យើង ទាំងអស់គ្នា ។ដូច្នេះ យើងត្រូវ ជួយគិតរឿងនេះឡើងវិញ ។ ខ្ញុំបានដាក់ការតវ៉ាយើង ទៅលើអាជ្ញាធរថ្នាក់លើ ។
គាត់បានអំពាវនាវអោយ មានការស្រាវជ្រាវមួយ អោយម៉ត់ចត់ពីផលប៉ះពាល់ទៅលើបរិស្ថាន
ហើយ ថាបើវាត្រូវបានសាងសង់ឡើង គឺជារឿងគ្រោះថ្នាក់សំរាប់ បរិស្ថាន ។ វាបង្���រការរំញ្ជួយដី នៅតំបន់ នោះ ហើយ កងកំលាំងឧទ្ទាមកាឈិន( Kachin) នឹងងើបឡើងប្រឆាំង។ ទាក់ទិននឹង បញ្ហានេះ ក្រុមទាមទារឯករាជ្យ កាឈិន និយាយថា វាជាការគំរាមផ្ទាល់ មកលើប្រជាជនរបស់ពួកគេ ហើយ វានឹងធ្វើអោយគ្រោះថ្នាក់ដល់យុទ្ធសន្តិភាព ដែល មានអាយុ16ឆ្នាំមកហើយ ។
តែបញ្ហានេះ វាបានបង្ករសង្រ្គាមម្ដងទៀត ដែលបានផ្តុះឡើងចាប់តាំងពី ខែមិថុនា ហើយវាបានបណ្ដាលអោយ មានការជន្លៀស មនុស្ស រាប់បាន់នាក់ ហើយ ក្នុងគ្រោះជំលោះនោះ ពួកបះបោរបាន ចាប់វិស្វករចិន ជាច្រើននាក់ឃុំខ្លួន ។
ទោះជាមានការជំទាស់ យ៉ាងនេះ ក្ដី ក៍រដ្ឋមន្ត្រី ថាមពលរបស់ប្រទេសភូមា សាវមីន(Zaw Min)បានថ្លែងក្នុងសន្និសិទសារព័តមានកាលពីដើមខែកញ្ញាថា គេត្រូវពន្លឿនវា ទៅមុខទៀត។
Zaw min clip1 (male, in Burmese)យើងមិនធ្វើតាមការដាក់សំពាធរបស់ក្រុមបរិស្ថាន នោះទេ ។ យើងគួរស្ថាបនាវា អោយហើយ ។ ប្រទេសយើងក្រ គឺត្រូវការជំនួញ ជាមួយចិន ។បើយើងជាប្រទេសអ្នកមាន គឺមិនខ្វលឡើយ ។ វាជាសមិទ្ធផល របស់យើង វាជាថាមពលសំរាប់យើងគ្រប់គ្នា ។ យើងត្រូវវិនិយោគទុនបរទេស លើថាមពល ហើយ10% យើង អោយគេដោយមិនគិតប្រាក់ពន្ធ។
គាត់ក៍បានរិៈគន់ ផងដែរទៅលើអ្នកប្រើ facebook និងtwitter ដែលបានវាយប្រហារករណីនេះ មកលើរូបគាត់ ។ ប៉ុន្តែការតវ៉ា ប្រឆាំងរដ្ឋាភិបាលគឺជាការកំរកើតមាន ។
នៅក្នុងបរិវេណវត្ត Sule មូយនៅក្រុង រ៉ង់ហ្គោន (Rangoon) មានមនុស្សរាប់សិបនាក់ បានធ្វើពិធីបួងសួងសុំអោយព្រះជួយយ៉ាងណាអោយគំរោងសាងសង់ទំនប់វារីអគ្គសនី ត្រូវគេបញ្ឈប់ ។ក្រុមតវ៉ាពាក់អាវយឹតព័ណលឿង ដោយ ពាក្យស្លោកសរសេរថា សូមជួយសង្រ្គោះ , Irrawaddy។
នេះជាកាតវ៉ាជាសាធារណៈមួយចាប់ដែលពុំធ្លាប់មានចាប់តាំង ព្រះសង្ឃដឹកនាំការបះបោរនៅឆ្នាំ 2007 ។ហើយ បន្ទាប់ពីការចរចារ ក្រុមសមត្ថកិច្ចបាន អោយ ក្រុមតវ៉ាធ្វើការតវ៉ាដោយសន្តិវិធី ។
បីថ្ងៃ បន្ទាប់ ពីនោះមក ប្រធានាធិបតី ថេនសេន( Thein Sein) បានចេញសេចក្ដីប្រកាសមួយដែលធ្វើមានការភ្ញាក់ផ្អើល។
គំរោង នេះ ជាការប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ។ យើង គួរតែ ព្យួរវា រហូតដល់ឆ្នាំ 2015។
សំរាប់លោកស្រី(Aung San Suu Kyi ) ភ្លាមក៍បានប្រកាសស្វាគមន៍ ។
(female, in Burmese):ជាការល្អហើយ ដែលរដ្ឋាភិបាល បានស្ដាប់ យើង ។ គ្រប់រដ្ឋាភិបាល គេត្រូវស្ដាប់ សំលេងរបស់ប្រជាជន ហើយមានការខ្វល់ខ្វាយ យ៉ាងខ្លាំងអំពី យើង ។
ការសារទររបស់ លោកស្រី បានធ្វើអោយពួកអឺរុបនិង វ៉ាស៊ីនតោន ចាប់អារម្មណ៍។ស្ត្រីអ្នកនាំពាក្យ នៃក្រសួងការបរទេស អាមេរិក វីតូរៀល ណុឡេន (Victoria Nuland) ។
(female, in English): យើងស្វាគមន៍ ការប្រកាសរបស់លោកប្រធានធិបតីថេនសេន (Thein Sein) ដែលថានឹងព្យួរ ការស្ថាបនា សំនង់វារីអគ្គសនីMyint Sone នៅភាគខាងជើង ភូមា។
ប៉ុន្តែក្រុមហ៊ុន ចិន បានជំទាស់ យ៉ាងខ្លាំង ចំពោះសេចក្ដីសំរេចនេះ ហើយថាខ្លួននឹង ចាត់ការតបវិញ ព្រោះខ្លួនត្រូវការពារ បា្រក់វិនិយោគ ដែលមានទឹកប្រាក់ បីពាន់លានដុល្លារអាមេរិក។ ប្រធាន វិនិយោគថាមពល របស់ចិន និយាយថា គាត់ញ៉ាប់ញ័រយ៉ាងខ្លាំង ហើយបន្តថា ចិនអនុវត្តតាមច្បាប់ និងប្រកាន់ភ្ជាប់ នូវកាតព្វកិច្ច របស់ខ្លួន ។ប៉ុន្តែសំរាប់អ្នកបរិស្ថាន ដូចជាអ៊ូអ៊ុន( U Ohn) បានចាប់ផ្ដើមធ្វើពិធីសម្បាយ មួយ នៅពេលដែលគាត់ គិតថា ពួកយោធា បានស្ដាប់ ការតវ៉ារបស់ប្រជាជន។
(male, in Burmese):វាជាព័តមានល្អ ដែលធ្វើអោយខ្ញុំសប្យាយចិត្ត ។ វាបង្ហាញថា ប្រធានាធិបតី មិនបានជំទាស់ នឹងឆន្ទៈរបស់ប្រជាជន ។ ខ្ញុំអរគុណ ដល់រដ្ឋាភិបាលដែលបានសំរេចព្យួរវា រយៈពេលបីឆ្នាំ ទៀត តែ យ៉ាងណាយើង ស្វាគមន៍នឹងការសំរេចដ័វាងវៃនេះ ។










