AsiaCalling

Home News Burma បញ្ហានៃការសង់ ទំនប់វារីគី្គសនី នៅភូមា

បញ្ហានៃការសង់ ទំនប់វារីគី្គសនី នៅភូមា

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

 នៅក្នុងការធ្វើសម្បទាន ដ៍កំរមួយ វាបានធ្វើអោយដ្ឋាភិបាលភូមា សំរេចព្យួរចោល ផែនការ​កសាង​​គំរៅងអគ្គីសនី ដែលមានរឿងចំរូងចំរាស់ជាមួយក្រុមប្រឆាំង។ ទំនប់វារីគី្គសនីនេះ ត្រូវបានគេ រៀប ចំ ឡើង ដោយមានភាគហ៊ុនចិន បានដាក់ទុនវិនិយោគ ។ គេបានស្ថាបនា នៅក្នុង អាងទន្លេ អ៊ីរ៉ាវ៉ាឌី ( Irrawaddy ) ដែលវាមានទំហ៊ុំធំជាង ទឹកដីប្រទេសសឹង្ហបូរី ទៅទៀត ហើយវានឹងធ្វើអោយមនុស្ស រងគ្រោះដោយសាវាយ៉ាងតិ10,000គ្រូសារ ហើយភាគច្រើន វាបានផលប្រយោជស្ទើតែ90% ទៅអោយប្រទេសចិន ។ ខណៈនេះ  ណាយ ទ្វិន (Nay Thwin)
បានរកឃើញ ពីមូលហេតុ ដែលធ្វើអោយមានការសំរេចព្យួរចោល​នូវគំរោង ស្ថាបនានេះ ទៅវិញ ។ ហើយ កញ្ញា កញ្ញា ស្រី លក្ខ (​Srei Lak)ជូនសេចក្ដីប្រែសម្រួល។


ទន្លេង អ៊ីរ៉ាវ៉ាឌី ( Irrawaddy ) មានសារៈសំខាន់បំផុត សំរាប់ប្រជាជនៅភូមា ។ វាផ្ដល់ទឹក សំរាប់ផលិតស្បៀង  ការនេសាទ និង សត្វស្លាមគ្រប់ប្រភេទ។

បទចំរៀងនេះ  មានវាអត្តន័យ ថា Irrawaddy ជាមារបស់យើងទាំងអស់គ្នា  ។ Irrawaddy ជា​ព្រលឹងរបស់យើង ។នៅពេល វាត្រូវបាន ប្រកាសថា នឹងក្លាយជា ទំបន់វារីអគ្គសនី ដ៍ធំធេង វាបាន​ធ្វើ រំជួលចិត្ត ដល់អ្នកបរិស្ថាន និងមេដឹកនាំបក្សប្រឆាំងធំជាងគេ គឺ លោក​ស្រី​អ៊ុង​សាន​សូជី (Aung San Suu Kyi) និងពីក្រុមរដ្ឋាភិបាល និយមកណ្ដាល។

នៅក្នុងបទសំភាសមួយ ជាមួយនឹង ប្រធាន ក្រុម ទីប្រឹក្សា សេដ្ឋកិច្ច លោក សាស្ត្រាចារ្យ អ៊ូមីយិង(U Myint ) និយាយថា វាជាផែនការមួយដ៍អាក្រក់។

(male, Burmese):វាមានសារៈសំខាន់ ហើយវា ជារបស់យើង ទាំងអស់គ្នា  ។ដូច្នេះ យើងត្រូវ ជួយគិតរឿងនេះឡើងវិញ ។ ខ្ញុំបានដាក់ការតវ៉ាយើង ទៅលើអាជ្ញាធរ​ថ្នាក់​លើ ។

គាត់បានអំពាវនាវអោយ មានការស្រាវជ្រាវមួយ អោយម៉ត់ចត់​ពីផលប៉ះពាល់ទៅលើបរិស្ថាន

ហើយ ថាបើវាត្រូវបានសាងសង់ឡើង គឺជារឿងគ្រោះថ្នាក់សំរាប់ បរិស្ថាន ។ វាបង្���រការ​រំញ្ជួយ​ដី នៅតំបន់ នោះ ហើយ កងកំលាំងឧទ្ទាមកាឈិន( Kachin) នឹងងើបឡើងប្រឆាំង។ ទាក់​ទិន​នឹង បញ្ហានេះ  ក្រុមទាមទារឯករាជ្យ កាឈិន និយាយថា វាជាការគំរាមផ្ទាល់ មកលើ​ប្រជា​ជនរបស់ពួកគេ ហើយ វានឹងធ្វើអោយគ្រោះថ្នាក់ដល់យុទ្ធសន្តិភាព ដែល មានអាយុ​16ឆ្នាំ​មកហើយ ។ 

តែបញ្ហានេះ វាបានបង្ករសង្រ្គាមម្ដងទៀត ដែលបានផ្តុះឡើងចាប់តាំងពី ខែមិថុនា ហើយ​វាបានបណ្ដាលអោយ មានការជន្លៀស មនុស្ស រាប់បាន់នាក់ ហើយ ក្នុងគ្រោះជំលោះនោះ ពួក​បះបោរបាន ចាប់វិស្វករចិន ជាច្រើននាក់ឃុំខ្លួន ។

ទោះជាមានការជំទាស់ យ៉ាងនេះ ក្ដី ក៍រដ្ឋមន្ត្រី ថាមពលរបស់ប្រទេសភូមា សាវមីន(Zaw Min)​បានថ្លែងក្នុងសន្និសិទសារព័តមានកាលពីដើមខែកញ្ញាថា គេត្រូវពន្លឿនវា ទៅមុខទៀត។

Zaw min clip1 (male, in Burmese)យើងមិនធ្វើតាមការដាក់សំពាធរបស់ក្រុមបរិស្ថាន នោះទេ ។ យើងគួរស្ថាបនាវា អោយហើយ ។ ប្រទេសយើងក្រ គឺត្រូវការជំនួញ ជាមួយចិន ។បើ​យើង​ជាប្រទេសអ្នកមាន គឺមិនខ្វលឡើយ ។ វាជាសមិទ្ធផល របស់យើង វាជាថាមពលសំរាប់​យើង​គ្រប់គ្នា ។ យើងត្រូវវិនិយោគទុនបរទេស លើថាមពល ហើយ10% យើង អោយ​​គេ​ដោយ​មិនគិតប្រាក់ពន្ធ។

គាត់ក៍បានរិៈគន់ ផងដែរទៅលើអ្នកប្រើ facebook  និងtwitter ដែលបានវាយប្រហារករណីនេះ មកលើរូបគាត់ ។ ប៉ុន្តែការតវ៉ា ប្រឆាំងរដ្ឋាភិបាលគឺជាការកំរកើតមាន ។

នៅក្នុងបរិវេណវត្ត Sule មូយនៅក្រុង រ៉ង់ហ្គោន (Rangoon) មានមនុស្សរាប់សិបនាក់ បានធ្វើ​ពិធី​បួងសួងសុំអោយព្រះជួយយ៉ាងណាអោយគំរោងសាងសង់ទំនប់វារីអគ្គសនី ត្រូវគេបញ្ឈប់ ។ក្រុមតវ៉ាពាក់អាវយឹតព័ណលឿង ដោយ ពាក្យស្លោកសរសេរថា សូមជួយសង្រ្គោះ  , Irrawaddy។

នេះជាកាតវ៉ាជាសាធារណៈមួយចាប់ដែលពុំធ្លាប់មានចាប់តាំង ព្រះសង្ឃដឹកនាំ​ការបះ​បោរ​នៅឆ្នាំ 2007 ។ហើយ បន្ទាប់ពីការចរចារ  ក្រុមសមត្ថកិច្ចបាន អោយ ក្រុមតវ៉ាធ្វើការតវ៉ា​ដោយ​សន្តិវិធី ។

បីថ្ងៃ បន្ទាប់ ពីនោះមក  ប្រធានាធិបតី ថេនសេន( Thein Sein) បានចេញសេចក្ដី​ប្រកាស​មួយ​ដែលធ្វើមានការភ្ញាក់ផ្អើល។

គំរោង នេះ ជាការប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន ។ យើង គួរតែ ព្យួរវា រហូតដល់ឆ្នាំ 2015។

សំរាប់លោកស្រី(Aung San Suu Kyi ) ភ្លាមក៍បានប្រកាសស្វាគមន៍ ។

(female, in Burmese):ជាការល្អហើយ ដែលរដ្ឋាភិបាល បានស្ដាប់ យើង ។ គ្រប់​រដ្ឋាភិបាល គេត្រូវ​ស្ដាប់ សំលេងរបស់ប្រជាជន ហើយមានការខ្វល់ខ្វាយ យ៉ាងខ្លាំងអំពី យើង ។

ការសារទររបស់ លោកស្រី បានធ្វើអោយពួកអឺរុបនិង វ៉ាស៊ីនតោន ចាប់អារម្មណ៍។​ស្ត្រីអ្នកនាំពាក្យ នៃក្រសួងការបរទេស អាមេរិក វីតូរៀល ណុឡេន (Victoria Nuland) ។

 (female, in English): យើងស្វាគមន៍ ការប្រកាសរបស់​លោក​ប្រធាន​ធិបតី​​ថេន​​សេន (Thein Sein) ដែលថានឹងព្យួរ ការស្ថាបនា សំនង់វារីអគ្គសនីMyint Sone នៅភាគ​ខាង​ជើង ភូមា។

ប៉ុន្តែក្រុមហ៊ុន ចិន បានជំទាស់ យ៉ាងខ្លាំង ចំពោះសេចក្ដីសំរេចនេះ ហើយថាខ្លួននឹង ចាត់ការ​តបវិញ ព្រោះខ្លួនត្រូវការពារ បា្រក់វិនិយោគ ដែលមានទឹកប្រាក់ បីពាន់លានដុល្លារអាមេរិក។ ប្រធាន វិនិយោគថាមពល របស់ចិន និយាយថា គាត់ញ៉ាប់ញ័រយ៉ាងខ្លាំង ហើយបន្តថា ចិន​អនុវត្ត​តាមច្បាប់ និងប្រកាន់ភ្ជាប់ នូវកាតព្វកិច្ច របស់ខ្លួន ។ប៉ុន្តែសំរាប់អ្នកបរិស្ថាន ដូចជាអ៊ូ​អ៊ុន( U Ohn)  បានចាប់ផ្ដើមធ្វើពិធីសម្បាយ មួយ នៅពេលដែលគាត់ គិតថា ពួកយោធា បាន​ស្ដាប់ ការតវ៉ារបស់ប្រជាជន។

 (male, in Burmese):វាជាព័តមានល្អ ដែលធ្វើអោយខ្ញុំសប្យាយចិត្ត ។ វាបង្ហាញថា ប្រធានា​​ធិបតី មិនបានជំទាស់ នឹងឆន្ទៈរបស់ប្រជាជន ។ ខ្ញុំអរគុណ ដល់រដ្ឋាភិបាលដែល​បាន​សំរេច​ព្យួរវា រយៈពេលបីឆ្នាំ ទៀត តែ យ៉ាងណាយើង ស្វាគមន៍នឹងការសំរេចដ័វាងវៃនេះ ។
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី10ខែ​តុលាឆ្នាំ2011ម៉ោង09:42 )