
ចំនួនជនភាសខ្លួន ជាតិករេខាងជើងមកកាន់កូរេខាងត្បូងកាន់តែកើន
ឡើង។បច្ចុប្បនេះ នេះ អ្នករត់ចោលស្រុក ជាតិកូរេ ខាងជើង មានចំនួន 22,000នាក់ ហើយ ក្រសួងបង្រួបង្រួមរបស់ទីក្រុងសេអ៊ូល បានព្យាករណ៍ថា នឹងមានការកើនឡើង នៅចុងឆ្នាំនេះ ។
ប៉ុន្តែ អ្នកតស៊ូមតិ និយាយថា ជនភាសខ្លួន ពុំមានការជួយគ្រប់គ្រាន់ នោះទេ ដើម្បីសង់លំនៅដ្ឋានថ្មី។ហើយមិនមែនតែពួកទើបមកដល់ទេ ពួកមកជាយូរហើយ ក៍មិនទាន់ទទួលបាន លំនៅដ្ឋានថ្មីនោះដែរ។
អ្នកយកព័តមានរបស់យើង យ៉ាស៊ុនឌ្រូថឹ (Jason Strother )មានសេចក្ដីរាយការណ័ ពីស្រុក ពីដាវជួ Daegu។ហើយ កញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។
នៅពេលដែល ជនជាតិកូរេខាងជើងបានមកដល់ដំបូងនៅកូរេខាងត្បូង ពួកគេត្រូវចំនាយពេលបីខែ នៅក្នុងជំរុំ ហាណាវុន ( Hanawon) ដែលនៅទីនោះ ពួកគេរៀនអំពីរបៀបរស់នៅក្នុងប្រទេសមូលធន និង រៀន របៀបប្រើកុំព្យូទ័រ ធនាគារ។. ហើយយូរៗទៅ ពួកគេបានត្រូវអនុញ្ញាតចេញក្រៅជំរុំនេះ អោយទៅរស់នៅក្នុងជំរុំមួយទៀត គឺហាណា (Hana) គឺតូចជាង គ្នាដល់30ដងបើ ប្រៀបធៀបនឹង ជុំរុំនៅ Daegu។
នៅក្នុងជំរុំ គេមានកម្មវីធីមួយសំរាប់ ការងារក្រៅម៉ោង គឺដូចជាកាងារ ការវេចខ្ចប់ទំនិញ នឹង ធ្វើឡាក់ សំរាប់ដាក់របស់ចូលទៅក្នុងកាប៉ាល់ និងផលិត ឧបករណ៍ ត្រួតពិនិត្យHD និង គ្រឿងបន្លាស់ទូរស័ព្ទដៃ។
នេះ គឺជា គិម ជុក ជូល(Kim Guk-cheol ) អាយុ22 កំពុងធ្វើការងាររបស់គាត់ ។ គាត់រស់នៅក្នុងជំរុំis Daegu រយៈពេលពីរឆ្នាំមកហើយ ។
វាអស្ចារ្យណាស់ ដែលជាលើកដំបូងហើយ នៃការរស់នៅ នៅទីនេះ ប៉ុន្តែ មកទីនេះ គឺជំរុំ Hana មានការជួយជ្រុំជ្រែងជាច្រើន ។ ហើយ សំរាប់ខ្ញុំមាន ផេនការ ទៅរៀននៅសកលវិទ្យាល័យ ហើយ រៀនអំពីមុខជំនួញ។
សំរាប់ លោក ឡឺយ៉ុង ហ្ស៊ុក (Lee Young Seok) មកពីជំរុំ Hana និយាយថា សំរាប់កម្មវិធី ការងារក��រៅម៉ោង និង សេវ៉ាផ្សេងៗទៀត បានផ្ដល់អោយ ជនភាសខ្លួន នៅទីនេះ គឺមិនបាន ផ្ដល់ដោយ ក្រសួង បង្រួបបង្រួម នោះទេ។
លោកLee បន្តថា នៅជំរុំ Daegu និង ផ្នែកផ្សេងៗទៀត ច្រើនតែទទួលបានការគាំទ្រ ពីអាជ្ញាធរមូលដ្ឋាន ហើយ ក្នុងនោះ ក៍មាន អង្គការ មេត្តា ក៍បានផ្ដល់ជាមូលនិធិដល់ពួកគេផងដែរ។
នៅជំរុំ Hana បានទទួលតែជំនួញ ពីរដ្ឋាភិបាល ប៉ុណ្ណោះកាលពីមួយឆ្នាំមកនេះ។ សំរាប់ខ្ញុំមិនបានគិតថា វាមានការគ្រាប់គ្រាន់ទេ ក្នុងការជួយពួកយើងហើយ វាល្អប្រសិនបើ រដ្ឋាភិបាល បង្កើន ជំនួញរយៈពេលយូរ នោះ ។
លោកLee បន្តថា ជំនួយសំខាន់ទៀតនោះ គឺការជួយពយកគេ មានការងារល្អសំរាប់ធ្វើនិង មានលំនៅដ្ឋានសមរម្យ។ តែការរស់នៅក្នុងជំរុំ Hana មានបញ្ហាផ្លូវចិត្តជាច្រើន ។
នៅក្នុងថ្នាក់រៀន តូចមួយ មានអ្នកមកថ្មីៗជាច្រើន ពីគូរេខាងជើង ពួកគេ មក នេះ ដើម្បីបានជំនាញ ពីការងារទំនាក់ទំនង។
គ្រូបង្រៀន បានសាកសួរ ថា តើ ពួកគេមានអារម្មណ៍ យ៉ាងមេចដែរសំរាប់ អ្នកមកថ្មី ។ពេលនោះ មានសិស្សម្នាក់ មានអារម្មណ៍ មិនសប្យាយចិត្ត។
លោកLee និយាយទៀតថា ដោយសាតែមានការស់នៅ ដោយលំបាកនៅក្នុងប្រទេសកូរេខាងជើង ហើយ ច្រើន តែជួបគ្រោះថ្នាក់ ក្នុងការជួញដូរ ទៅកាន់ប្រទេសចិន វាធ្វើអោយ ជនភាសខ្លួន មានការខូចចិត្ត។ លោកលី បន្ថែមថា ពុំមានជនណាម្នាក់គេគិតថា មកដល់ ប្រទេសគុរេខាងត្បូង មានទុក្ខលំបាកទៀតទេ ។
“នៅពេលពួកគេមកដល់ ទីនេះ គឺមិនងាយស្រួលនោះទេ ។ មានការធ្លកា់ទឹកចិត្ត ជាច្រើនខែទើបមានការជួយឧបត្ថម្ភ ហើយពេលខ្លះ មានការខឹងសម្បា ដោយសាតែខ្វះទំនុកចិត្ត នៃការនិយាយលេខសើចជាមួយគ្នា ហើយ ជួនការមានការអៀនខ្មាស់ ការដែលពួកគេចង់និយាយ អំពីអតីតកាល ។
មានជនភាសខ្លួន កាន់តែកើនឡើង ។ សំរាប់ ក្រុមអ្នកតស៊ូមតិ ដូចជាលោកលី និយាយថា ពួកគេភ័យខ្លាច ការរស់នៅរបស់ពួកគេមិន ទទួលបានការធានាយូរឆ្នាំទៅមុខទឿតនោះ បើទោះបី រដ្ឋាភិបាល បានយកចិត្តទុកដាក់ យ៉ាងខ្លាំងនៅពេលមកដល់ក៍ដោយ។
ក្រសួងបង្រួបបង្រួម កូរេខាងត្បូង ថ្មីៗនេះ បានសម្ភោធ ជំរុំថ្មីមួយទៀត គឺហាណាវុង វាស្ថិតនៅភាគខាងត្បូងក្រុងសេអ៊ូល( Seoul.)។ លោករដ្ឋមន្រ្តី ក្រសួងបង្រួបបង្រួមហីយ៉ុន អិន តាក់( Hyun In Taek )បានប្រាប់ ពួកគេថា វាជាកាតព្វកិច្ច មួយដើម្បីជួយជនភាសខ្លួនមកពីកូរេខាងជើង។
“ជនជាតិកូរេខាងជើង គួរទទួលបានឪកាស ដូច ជនជាតិកូរេខាងត្បូង ។ហើ់យ នៅជុំរុំ Hanawon គឺជានិមិត្តរូប ដែលប្រជាជនកូរេខាងត្បូង ចង់ ធានាថា ជនភាសខ្លួន មានសេចក្ដីសុខ និងការរស់នៅទីនេះ ។
យ៉ាងនេះក្ដី ក៍ មានជនភាសខ្លួន មួយចំនួនទៀត គិតការជួយអោយពួកគេមាន លំនៅដ្ឋាន ថ្មី គឺកាន់តែល្អ ហើយ ជាការពិត ពួកគេ បានការរាក់ទាក់ហើយ ពីប្រជាជនកូរខាងត្បូង។
បុគ្គលឹក នៅជំរុំ Daegu Hana និយាយថា នេះ គឺជាបញ្ហាមួយ ដែលពួកគេនឹងជួយដោះស្រាយ ដូចជាជួយធ្វើស្ពាន តភ្ជាប់ រវាងប្រទេសទាំងពីរ។
អាយុ 24ឆ្នាំ ចច ជូរី ( Choi Juri ) ធ្វើការជាអ្នកស្ម័គចិត្ត និយាយថា នាង គិតចង់អោយមានការផ្លាស់ប្ដូរ នៅក្នុងប្រទេសកូរេខាងជើង ។
“មុនពេលខ្ញុំចាប់ផ្ដើម ធ្វើការនៅទីនេះ ខ្ញុំមានអារម្មណ៍ថា ពួកគេ មានគំនិតផ្សេងពីយើង ពួកគេ ដូចជាជនបរទេស ប៉ុន្តែ ពេលនេះ យើង គិតថា ពួកគេជាជនជាតិកូរេតែមួយដែលមិនគួមានការមាក់ងាយ សំរាប់ អ្នកមកពីភាគខាងជើងនោះទេ ។
មានជនភាសខ្លួនខ្លះ ដែលខ្ញុំបានជួប នៅ Daegu បាននិយាយអរគុណ ដល់ការជួយ ជាច្រើន ពីសំណាក់ ប្រជាជនកូរេខាងត្បូង។
មានជនភាសខ្លួនម្នាក់អាយុ39 ឆ្នាំ ដែលសុំមិនប្រាប់ឈ្មោះ បានមានចំងល់ ថាហេតុអ្វីបានជាកូរេខាងជើង និងកូរេខាងត្បូង មិនមានការយោគយល់គ្នាច្រើន ។
“ជាទូទៅ ខ្ញុំគិតថា ជនជាតិកូរេខាងត្បូង មានអារម្មណ៍ សប្បាយចិត្ត តែ ដំបូង ហើយដល់យូរទៅមានអារម្មណ៍មិនសូវសប្យាយចិត្ត ។ តែសំរាប់ខ្ញុំ ពេលយល់ដូចនេះ តែពេលខ្លះ មានការកោះក្ដៅ ដោយពួកគេ បានធ្វើអោយជិវិតរបស់យើង ធូរស្រាល ។ សំរាប់យើងចង់អោយមានការយោគយល់គ្នា បែបនេះ ដែលពួកគេ មានអ្វីសំរាប់ទុកយើងក្នុងចិត្តនោះ ។
ទោះជាបែបណា នាងនៅតែ សង្ឃឹម ថា ប្រជាជននៃប្រទេសទាំងពីរ ឆាប់ៗនេះ នឹង ទុកអ្វីជាការមិនយោគយល់គ្នា នៅដោយ ឡែក ហើយ មានការ ប្រាស្រ័យទាក់ទងគ្នាដូចធម្មតា។












