
ទារកជិត៨ម៉ឺន៨ពាន់នាក់បានចាប់កំណើតនៅ ហុងកុងក្នុងឆ្នាំ២០១០ដែលស្ទើរតែ ពាក់ កណ្តាលនៃទារកទាំងនោះចាប់កំណើ តចេញពីស្ត្រីដីគោកដែលមកពីខាងក្រៅទឹក ដីនៃ ប្រទេសនេះ។ប្រជាជនហុងកុងបានហៅករណីនេះថា“ ទេសចរកំណើត” ដែលស្ត្រីនៅដីគោកបានសំរាលទារកទាំងនេះនៅក្នុងទឹកដី នេះដើម្បីគេចចេញពីនយោបាយនៅ ប្រទេសដីគោក។តែប្រជាជនហុងកុងមានការខឹង សម្បារចំពោះករណីនេះ។នៅក្រោមសំពាធនេះអាជ្ញាធ័ រសុខភាពរបស់ទីក្រុងហុងកុងកាលពីខែ មុននេះបានបន្ថយចំនួនកូតាសំរាប់ប្រជាជនដែលមិនមែនជា អ្នកស្រុកទីនោះ។ហើយនៅឆ្នាក្រោយរដ្ឋាភិ បាលនឹងហាមឃាត់ម្តាយជាស្ត្រីដីគោកទាំងអស់មិនឲ្យសំរា លកូននៅទីនេះ។តែការកំរឹតបែបនេះត្រូវបានគេនិយាយថាជា ការវាយប្រហារស្ត្រីដទៃទៀតសំរាលកូន។មនុស្ សមួយចំនួនបានធ្វើការតវ៉ាហើយអ្នកឆ្លើយឆ្លងព័ត៌មានរបស់យើងគឺ Banyar Kong Janoi ក៏បាន ចូលរួមជាមួយពួកគេដែរ។ជាបន្តសូមស្តាប់ ការប្រែសម្រួលរបស់លោកនួនបូរិនដូចតទៅនេះ។
ស្ត្រីមានផ្ទៃពោះជារឿយៗមិនមែនជាមនុស្សដំបូងដែលដើរតាមផ្លូវ នោះទេ។តែនៅទីនេះពួកគេកំពុងតែស្រែកថា“ ម្តាយត្រូវការគ្រែទារកត្រូវការសំរាល” ។ពួកគេទាំងអស់គ្នាជាស្ត្រីដីគោកដែលមានស្វាម៉ីជាប្រជាជនហុងកុងហើយកា រដាក់ចុះកូតានៅឆ្នាំនេះមានន័យថាពួកគេមិនអាចស្វែងរកទីកន្លែងនៅក្ នុងមន្ទីរពេទ្យបាននោះទេ។ពួកគេទាមទារឲ្យរដ្ឋាភិបាល ត្រួតពិនិត្យមើលឡើងវិញនូវការកំណត់នៅឆ្នាំនេះលើ ស្ត្រីដីគោកក្នុងការសំរាលកូននៅទីក្រុងហុងកុង។អាយុ២៧ឆ្នាំ យ៉ាំងហៃយ៉ាន (Yang Hai Yan) កំពុងមានផ្ទៃពោះ៨ខែហើយហើយនាងនៅតែមិន អាចស្វែងរកគ្រែនៅក្នុងមន្ទីរពេទ្យសំរាប់សំរាលកូនបាននៅឡើយ។
“យើងមានអារម្មណ៍អន្ទះសារណាស់ យើងមិន ដ��ងថាយើងគួរសំរាលកូននៅទីណានោះទេ។
កាលពីដើមខែនេះរដ្ឋាភិបាលហុងកុងបានបន្ថយកូតាសំរាប់ស្ត្រីដី គោកដែលអាចទទួលបានសេវាសម្ភព។ឆ្នាំនេះតួរលេខមានចំនួន៣ ម៉ឺន៥ពាន់នាក់រួមទាំងមន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យរដ្ឋសរុបទៅវាមាន៧ %តិចជាងឆ្នាំមុន។តែកូតានេះបានធ្វើឲ្យប៉ះពាល់ទាំ ងប្តីប្រពន្ធជនជាតិដីគោកនិងស្ត្រីដីគោកដែលបានរៀប ការជាមួយបុរសហុងកុង។កន្លែងសំរាលកូនចំនួន៧០០០កន្លែងនៅ ក្នុងមន្ទីរពេទ្យឯកជនត្រូវបានកក់ទុកដោយស្ត្រីទាំងនេះ។យ៉ាំងហៃយ៉ាន (YangHaiYan) គឺជាម្នាក់នៅក្នុងចំនោមពួកគេហើយនាងនិយាយថាការកក់ទុកនេះគ្មានប្រសិទ្ធភពនោះទេ។
“យើងចង់បានដំណោះស្រាយល្អប្រសើរមួយ សំរាប់ពួកយើង ព្រោះប្តីរបស់ខ្ញុំគឺជាប្រជាជនហុងកុង។ គាត់បានបង់ពន្ធជូនរដ្ឋ គ្រួសាររបស់យើងគួរតែពេញចិត្តជាមួយនឹងសេវាក្នុងតំបន់ដូចគ្នា។
Chan Chi-keung គឺជាស្វាម៉ីរបស់Yang Hai Yan។
“យើងកំពុងប្រឈមមុខនឹងការរើសអើងដ៏ ធំមួយ ហើយ។ ដំបូង ប្រពន្ធរបស់ខ្ញុំអនុញ្ញាត្តិឲ្យមានតែ “ទិដ្ឋាការអ្នកទេសចរ” ប៉ុណ្ណោះ ដែលផុតកំណត់រៀងរាល់៣ខែម្តងបន្ទាប់មកនាងត្រូវត្រល ប់ទៅដីគោកវិញដើម្បីពន្យារទិដ្ឋាការរបស់នាង។បន្ថែមពីលើនេះទៀតនា ងមិនអាចធ្វើការនៅហុងកុងនៅក្រោមច្បាប់ថ្មីនាពេលបច្ចុប្បន្ននេះទេ។ ខ្ញុំជាមនុស្សតែម្នាក់គត់ដែលអាចមើលថែរក្សាគ្រួសាររបស់យើ ង។ពេលនេះកូនរបស់ខ្ញុំមិនអាចកើតនៅហុងកុងទៀត។ តើអ្នកអាចស្រមើស្រមៃមើលមើល ថាតើជីវិតប្រភេទណាដែលគ្រួសារ យើងនឹងមាននៅទីនេះ?
ការអូសទាញរបស់ទីក្រុងហុងកុងសំរាប់ប្រ ជាជនដីគោកមានច្រើនណាស់។ក្មេងៗចាប់កំណើត នៅក្នុងទឹកដីនេះទទួលបាននិវេសដ្ឋាននិងសិទ្ធិរស់នៅដែលមាន ន័យថាទទួលការអប់រំដោយឥតគិតថ្លៃសេរីភាពនយោបាយ ដ៏អស្ចារ្យហើយទទួលបានលិខិតឆ្លងដែនហុងកុង ដែលធ្វើឲ្យការធ្វើដំណើរទៅបរទេសមានភាព ងាយស្រួល។ ហើយទឹកដីនេះ មិនបានអនុវត្តគោលនយោបាយកូនតែមួយរ បស់ប្រទេសចិននោះទេឪពុកម្តាយអាចមានកូនច្រើនតាមដែល គេចូលចិត្ត។បញ្ហានេះជាបញ្ហាដែ លរស៊ើបបំផុតសំរាប់ប្រជាជនក្នុងតំបន់ ពួកគេបានហៅ ការហូរចូលនៃស្ត្រីដីគោកដែលមានទំងន់ទាំងនោះថាជា “ទេសចរកំណើត”ដែលជាភាសាប្រមាថមើលងាយ។សំ រាប់ពួកគេវាមានន័យថាច្រើនកុះករពេក។មន្ទី រពេទ្យសម្ភពជាច្រើនត្រូវបានគេកក់ទុករួចរាល់អស់ទៅហើយ នៅក្នុងខែមិថុនាឆ្នាំនេះ។មន្ទីរពេទ្យឯកជ នមួយចំនួនចង់បានអតិថិជនជាគ្រួសា រដីគោកព្រោះពួកគេអាចយកថ្លៃបានច្រើនគឺជាង៩០០០ដុល្លារសំរាប់មនុស្សម្នាក់។ស្ត្រីជាម្តាយក្នុងស្រុក វិញ ចំណាយអស់ជាង៦០ដុល្លារប៉ុណ្ណោះ។ និស្សិតសកលវិទ្យាល័យហុងកុង Steffi Au គិតថា មន្ទីរពេទ្យឯកជនមានសិទ្ធិ អាទិភាពខុសហើយ។
“ខ្ញុំពិតជាមានអារម្មណ៍ព្រួយបារម្ភថាពួកគេគ្រាន់ តែគោះយកលុយជាជាងមើលលើសិទ្ធិរបស់ប្រជាជនហុ ងកុង។ព្រោះអ្នកជំងឺមកពីប្រទេសចិនហើយនៅប្រទេ សចិនមនុស្សជាច្រើនសុទ្ធតែជាអ្នកមានជាពិសេសមនុស្ស មកពីទីក្រុងធំៗ។ប្រសិនបើលុយជាអ្នកកំណត់ថាតើ នរណានឹងបានទទួលមន្ទីរសម្ភពនោះវាជាបញ្ហាការប្រកា សអាសន្នមួយ។ព្រោះមិនមែនគ្រប់គ្នានៅទីក្រុងហុងកុង សុទ្ធតែជាអ្នកមាននោះទេ។ យើងនៅតែមានចន្លោះប្រហោងខាង ទ្រព្យសម្បត្តិ។”
កូតាថ្មីនេះ មានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន តួយ៉ាងដូចជាJini Siu ជាដើម។
“ខ្ញុំគិតថាស្ថានភាពនេះ គួរឲ្យអាណោចអធម្មណាស់។ នេះជាទីក្រុងហុងកុង ហើយយើងគួរតែបំរើស្ត្រីហុងកុងមានផ្ទៃពោះមុន។ តែពេល នេះ ធនធានភាគច្រើនបានទៅស្ត្រីដីគោកទៅវិញ។ តែស្ថានភាពសំរាប់ប្រពន្ធជនជាតិដីគោករបស់ស្វាម៉ីជ នជាតិហុងកុងគឺមានភាពស្មុគស្មាញណាស់ ។ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាក្មេងៗច្រើនជាង៦ពាន់នាក់បានចាប់កំណើត ជាមួយគ្រួសារឆ្លងដែនទាំងនេះកាលពីឆ្នាំមុន។TsangKoonWing មកពីសមាគមសិទ្ធិគ្រួសារដីគោក-ហុងកុងនិយាយថាការអនុវត្តច្បាប់កំណត់កូតាលើស្រ្តីទាំងនេះ គឺមិនយុត្តិធម៌នោះទេ។
“ប្រពន្ធដីគោកទាំងនោះពួកគេបានរៀបការជាមួយប្តីជនជាតិហុងកុងពួកគេ បានកសាងគ្រួសាររបស់ពួកគេនៅទីក្រុងហុងកុងដូច្នេះពួកគេក៏ជាផ្នែកនៃស ង្គមហុងកុងផង���ែរ។ដូច្នេហេតុអ្វីក៏រដ្ឋាភិបាលរើស អើងពួកគេហើយប្រកាសមិនផ្តល់គ្រែសំរាប់ពួកគេ? យើងបញ្ចុះបញ្ចួលឲ្យរដ្ឋាភិបាលបែងចែកឲ្យបានច្បាស់លាស់។ទីមួយគឺសមាជិករប ស់យើងប្រពន្ធចិនដីគោកនិងប្តីជាជនជាតិហុងកុង។ ហើយមួយទៀតគឺទាំងប្តីនិងប្រពន្ធដែលមកពីចិនដីគោក។ហើយមន្ទីរ ពេទ្យរដ្ឋដែលផ្តល់សេវាដល់ស្ត្រីក្នុងស្រុកទាំងអស់គួរតែផ្ត ល់សេវាដល់គ្រួសារដីគោកហុងកុងទាំងនោះផង។យើងដឹង មន្ទីរពេទ្យរដ្ឋមានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើរឿងនេះ។
ការតវ៉ានៅតែបន្ត។LinYuJing អាយុ២៥ឆ្នាំ កំពុងមានផ្ទៃពោះ៥ខែដែលជាកូន ដំបូងរបស់នាង។ នាងបានព្យាយាមកក់គ្រែនៅមន្ទីរពេទ្យជាច្រើនសប្តាហ៍មកហើយតែនាងហាក់គ្មានសំណាងនោះទេ។ “ប្រសិនបើយើងមិនអាចរកកន្លែងបាននៅក្នុងមន្ទីរពេទ្យនៅហុងកុងនោះទេខ្ញុំមា នតែត្រូវត្រលប់ទៅដីគោកវិញដើម្បីសំរាលកូន។នោះវានឹ ងលំបាកណាស់សំរាប់ពួកយើងហើយនឹងការអប់រំរបស់កូ នហើយ។កូនរបស់ខ្ញុំនឹងមិនបានទទួលនិវេសដ្ឋានហុងកុងនោះទេ។ យើងនឹងក្លាយជាគ្រួសារដែលចែក ដាច់ពីគ្នា។ ខ្ញុំមិនចង់គិតពីរឿងនេះទេ។ សំពាធសាធារណៈបានបង្ខំឲ្យមានការផ្លាស់ប្តូរសំរាប់ឆ្នាំក្រោ យ។នៅពេលដែលកូតាធា្លក់ដល់សូន្យនៅឆ្នាំ២០១៣វានឹងហា មឃាត់តែស្ត្រីដីគោកដែលគ្មានស្វាម៉ីជាជនជាតិហុងកុងប៉ុណ្ណោះ។តែបើគ្ មានដំណោះស្រាយផ្សេងទេវានឹងយឺតពេលសំរាប់ក្រុមអ្នកតវ៉ាទាំងនេះ កូនៗរបស់ពួកគេមិនអាចរង់ចំាបានទេ។










