
ការធ្វើពិស��ធន៍រកពូជអំបូររបស់អ្នកស្រុកនៅ ក្នុងផ្នែកជនបទមួយរបស់ប្រទេសចិន បានបង្ហាញឲ្យឃើញ ថា ជិត២ភាគ៣នៃDNAរបស់ពួកគេ គឺមានប្រភពមកពី Caucasian។ លទ្ធផលនេះបានគាំទ្រទ្រឹស្តីដែលថា ពួកគេប្រហែលជាមានជាប់ពូជអំពូរមកពីហ្វូងទាហានរ៉ូម៉ាំងដែលបានបាត់ខ្លួន។
ក្លរ៉ង់ជួរ(Clarence Chua) បានធ្វើដំណើរទៅជួបអ្នកភូមិទាំងនេះនៅជាយវាលខ្សាច់Gobi Desert នៅភាគ ពាយ័ព្យប្រទេសចិន ដើម្បីស្វែងរកព័ត៌មានបន្ថែមទៀតទាក់ទងនឹងរឿងនេះ ហើយកញ្ញា ចាប កវីជូនសេចក្តីប្រែសំរួល។
នៅជុំវិញទីតាំងរូបសំណាកនោះ សិស្សសាលាបឋមសិក្សាមួយចំនួនកំពុងតែលេងនៅទីនោះ។
នៅពេលខ្ញុំសួរពួកគេថាតើពួកគេមានជីដូនជីតាជាពួករ៉ូម៉ាំងឫអត់ ពួកគេសើច ហើយចង្អុលទៅក្មេងស្ត្រី ម្នាក់នៅក្នុងក្រុម។ នាងមានសក់ពណ៌ត្នោតខ្ចីពីរបីសរសៃ។
ដំណើរស្វែងរកការពិតរបស់ខ្ញុំពីរឿងព្រេងរ៉ូម៉ាំង បាននាំខ្ញុំទៅជិតភូមិមួយឈ្មោះហ្សីឡៃហ្សៃ(Zhelaizai) ដែលមានចំងាយប្រហែល៣០នាទីពី Yonchang។ អ្នកភូមិមួយចំនួននៅទីនេះ ត្រូវបានគេនិយាយថាមាន ភ្នែកពណ៌ខៀវ មានច្រមុះវែង ហើយសូម្បីតែសក់ក៏ស្អាតដែរ។
បុរសម្នាក់មានឈ្មោះថា វ៉ាង ស៊ូហ្សូ(Wang Xu Shou) គឺជាអ្នកភូមិម្នាក់ក្នុងចំនោមអ្នកភូមិជាច្រើនដែលគេ ជឿថាគាត់មានជាប់ពូជអំបូរពីទាហានរ៉ូម៉ាំងដែលបាត់ខ្លួន។
“មានរឿងព្រេងនៅទីនេះថា រូបរាងមុខមាត់របស់ខ្ញុំដូចទាហានរ៉ូម៉ាំងបុរាណ។ រឿងនេះត្រូវបានផ្សព្វផ្សាយដោយជីដូនជីតារបស់ខ្ញុំ តាំងពីខ្ញុំនៅក្មេង។ ពេលខ្ញុំធំឡើង អ្នកភូមិច្រឡំបដិសេធមិនហៅឈ្មោះរបស់ខ្ញុំទេ។ ពួកគេហៅខ្ញុំថា “wai guo ren”, ជាជនបរទេសម្នាក់។”
Wangមានភ្នែកពណ៌ខៀវក្រម៉ៅ រន្ធភ្នែកជ្រៅ ហើយមានច្រមុះធំ។ ហើយថ្ងៃនេះគាត់ស្លៀកពាក់ដូចជាទាហានរ៉ូម៉ាំងសំរាប់ផលិតកម្មទូរទស្សន៍ប៉េកាំង ពីរឿងព្រេងចិនរ៉ូម៉ាំង។
Huang Wang Yun,ប្រធានគណកម្មការភូមិ ពន្យល់ពីមូលហេតុដែលការតភ្ជាប់គ្នាបានកើតឡើង។
“មុនឆ្នាំ១៩៦០ យើងទាំងអស់គ្នាបានគិតថាអ្នកភូមិទាំងនេះត្រូវបានចាប់កំណើតឡើងជាមួយនឹងមុខមាត់រូបរាងចំឡែក។ ទោះបីជាយើងធ្លាប់ឮពីរឿងព្រេងទាហានរ៉ូម៉ាំងនៅក្នុងប្រទេសចិនក៏ដោយ ក៏យើងមិនដែលបានជួបជនបរទេសដែរពីមុនមក។ រហូតដល់ប្រទេសចិនក្រោយ មកបានចាប់ផ្តើមនិយាយ យើងក៏ចាប់ផ្តើមដឹងថាមានអ្នកភូមិយើងជាច្រើនមានមុខមាត់រូបរាងដូចជនបរទេសទាំងន��ះ។ ក្នុងឆ្នាំ២០០៦ សំណាកឈាមត្រូវបានប្រមូលដើម្បីយកទៅវិភាគ ហើយបានរកឃើញ ថា៤៦%មានDNAជាជនជាតិអឺរ៉ុប។”
Liu Ying អាយុប្រហែលជា៣០ឆ្នាំនិយាយថាលក្ខណៈភិនភាគរបស់ជនជាតិស្បែកស មានស្រឡាយជាបុរសនៃគ្រួសាររបស់គាត់។
“នៅពេលជីតារបស់ខ្ញុំនៅរស់ ភ្នែករបស់គាត់មានពណ៌ខៀវ ហើយពុកចង្ការរបស់គាត់មានពណ៌លឿង។ ឪពុករបស់ខ្ញុំក៏អញ្ចឹងដែរ។ គាត់មានក្តោងច្រមុះខ្ពស់ មានភ្នែកពណ៌ខៀវ។ ពេលខ្ញុំនៅក្មេង ភ្នែករបស់ខ្ញុំពណ៌ខៀវ តែពេលខ្ញុំធំឡើង ពួកវាប្រែទៅជាពណ៌ក្រហម។ ពេលខ្ញុំនៅរៀន មនុស្សម្នាធ្លាប់ហៅខ្ញុំថាអាល្លឺម៉ង់ បុរសអង់គ្លេស ឫភ្នែកខៀវ។”
ដូច្នេះ តើទាហានរ៉ូម៉ាំងបញ្ចប់នៅក្នុងប្រទេសចិនដោយរបៀបណា?
Liu Yingពន្យល់ពីព្រឹត្តិការណ៍នោះ។
“នៅក្នុងចម្បាំងCarrhae ពួករ៉ូម៉ាំងត្រូវបានវាយឲ្យចាញ់។ ទាហានប្រហែល៥ទៅ៦ពាន់នាក់បានព្យាយាមរត់គេច ហើយជាយថាហេតុក៏បានទៅដល់ប្រទេសចិន ជាកន្លែងដែលពួកគេត្រូវបានដាក់ឲ្យការពារផ្នែកខាងក្រៅ ដោយជនជាតិចិន។ កន្លែងនោះមានឈ្មោះថា‘Liqian’ ដែលជា ឈ្មោះចិនបុរាណសំរាប់ពួករ៉ូម(‘Rome’)។”
ជាផ្លូវការ មានតែអ្នកមានអំនាច២ប៉ុណ្ណោះ ដែលបានមានក្នុងឆ្នាំ១៦៦នៃគ្រឹះសគ្គរាជ។ តែក្នុងឆ្នាំ១៩៥៥ សាស្ត្រាចារ្យសកលវិទ្យាល័យOxford ឈ្មោះ Homer Dubs បានអះអាងថាពួកទាហានរ៉ូម៉ាំងបានតាំងទីជំរកនៅក្នុងតំបន់នោះ ក្នុងសតវត្សទី១ បន្ទាប់ពីរត់ភៀសខ្លួនពីសង្គ្រាមដែលប្រកបដោយមហន្តរាយ។ បន្ទាប់មកពួកគេបានស៊ីឈ្នួលប្រយុទ្ធឲ្យពួក Huns ប្រឆាំងនឹងជនជាតិចិន។
អ្នកប្រវត្តិសាស្ត្រជនជាតិចិន សំដៅលើការចាប់យកបានទូកក្ដោងមួយរបស់កងទ័ព Roman ។
ប្រសិនបើអ្នកបានមើលខ្សែភាពយន្តហូលីវូដ “អ្នកប្រយុទ្ធឲ្យគេទស្សនា” ព័ត៌មានត្រូវបានប្រើ នៅពេលអ្នក ប្រយុទ្ធបានការពារខ្លួនពួកគេដូចជាប្រអប់មួយ គេកំពុងលេងភ្នាល់ដើម្បីយកវាមកគ្រប់គ្រង។
ជនជាតិចិនមានការចាប់អារម្ភថា ពួកគេបានធ្វើឲ្យទាហានការពារ១៤៥នាក់ ប្រឆាំងនឹងពួកទីបេក្នុង ប៉ុស្តិខាងមុខដែលមានឈ្មោះថាLiqian, ដែលសព្វថ្ងៃនេះជាកន្លែងដែលភូមិ Zhelaizai មានទីតាំងនៅ។
Song Guorong គឺនៅជាមួយសមាគមស្រាវជ្រាវវប្បធម៌Liqian។
“យោងទៅតាមការកត់ត្រាទុក Liqianបានកើតឡើងនៅក្នុងពេលវេលា បុរាណ។Liqianគឺជាឈ្មោះចាស់សំរាប់ពួករ៉ូម៉ាំងនៅក្នុងប្រទេសចិន។
បុរាណវិទូគ្រោងរៀបចំជីកនៅក្នុងតំបន់នោះ ដើម្បីស្រាវជ្រាវរកមើលបន្ទាយដែលនៅសេសសល់ ឫក៏ សំណង់ផ្សេងៗទៀតដែលសាងសង់ដោយកងទ័ពព្រេងបុរាណនេះ។ តែអ្នកប្រាជ្ញមួយចំនួននៅតែមាន មន្ទិលសង្ស័យពីទំនាក់ទំនងរបស់ពួករ៉ូម៉ាំងនេះ។
Zhelaizai មានទីតាំងនៅជិតមហាវិថី Silk Road ហើយអ្នកភូមិនោះអាចមានលទ្ធភាព ជាធ្វើអោយមានកំនើន អ្នកទេសបរទេសមកកាន់ប្រទេសចិន ហើយនៅពេលដែលខ្ញុំធ្វើដំណើរទៅភាគខាងលិចប្រទេសចិន យើងកាត់តែជួបនឹងគូរស្រករ ជាច្រើនពាននាក់ បានរៀបការដោយ ជាតិអំបូរទីទៃពីគ្នា គឺវាមានរាប់ពាន់ឆ្នាំមកហើយ ។










