AsiaCalling

Home News Cambodia

Cambodia

ព្រះសង្ឃមួយអង្គជា សកម្មជនដីធ្លី នៅកម្ពុជា

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

នៅឆ្នាំ1975 របបខ្មែរក្រហមបានអនុម័ត កម្មសិទ្ធដីធ្លីជារបសក្រៅច្បាប់។ ហើយរយៈពេលជាង30ឆ្នាំ មកនេះរបបកម្មសិទ្ធដីធ្លីមានតិចតួចបំផុត។ ប្រជាពលរដ្ឋមួយចំនួនបានបាត់បង់ផ្ទះសំបែងរ បស់ពួកគេដោយសារតែការអភិវ ឌ្ឍសំណង់ឧស្សាហកម្មនិងដីមួយចំនួនត្រូវ បានរឹបអូសធ្វើជាការអភិវឌ្ឍកសិកម្ម។អ្នក ខ្លះបានទទួលជំនួយប៉ុន្តែអង្គការលើកលែងទោស អន្តរជាតិបាននិយាយថាករណីបណ្ ដេញដោយហឹង្សាបានកើនឡើងយ៉ាងខ្លាំ ង។ប៉ុន្តែជនរងគ្រោះដោយការបណ្ដេញបានកំពុង តែតស៊ូយ៉ាងខ្លាំងហើយខណះនេះមានព្រះស ង្ឃសកម្មជនដីធ្លីបានកំពុងតែធ្វើការតស៊ូដើម្បីសេរីភាព ប្រជាពលរដ្ឋកម្ពុជានៃទូទាំងពិភពលោក។ HeatherStilwell មានសេចក្ដីរាយការណ៏ហើយកញ្ញាចាបកវីមានសេចក្ដីប្រែសម្រួល។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី02ខែ​មេសាឆ្នាំ2012ម៉ោង11:11 )
 

ព្រៃអាម៉ាហ្ស៊ូនកម្ពុជា កំពុងរងការហិចហោច ទៅថ្ងៃខាងមុខ

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download ព្រៃឡង់ មានទំហុំដី  200ពាន់ហិចតាដែលជាតំបន់ព្រៃអាម៉ាហ្ស៊ូន តែមួយគត់នៃប្រទេស​កម្ពុជា កំពុងរងការបំផ្លិចបំផ្លាញ។ ​វាជាជម្រកនៃ​ជនជាតិ​ដើម​ភាគតិចគួយ​ដែ លជន​ជាតិ​ដើម​នេះ​ព្រៃឡង់មានន័យថា ព្រៃរបស់ពួកយើង ។

កាលពីឆ្នាំ​ទៅមិញនេះ លោក នាយករដ្ឋាមន្រ្តីហ៊ុនសែន បានអនុម័តមានដី​សម្បទាន​��ើម្បី​ដំដើមកៅស៊ូ លើផ្ទៃដី 9ពាន់ហិចតាពីនេះ ទុកជាតំបន់ព្រៃដដែល។

ការអនុម័តនេះគឺជាផ្នែកនៃការចូល រួមជំនួញមួយរវាងរដ្ឋាភិបាលកម្ពុជា និង វៀតណាម​ដែល​និយាយថា ដើម្បីអភិវឌ្ឍតំបន់នេះ ។ ប៉ុន្តែក��រស៊ើមអង្កេតមួយ​ថ្មីៗនេះ បានរកឃើញ ថាស្ថាន​ភាពការបំផ្លាញព្រៃកានតែមាន​ភាព​អាក្រក់​ឡើងៗនៅពេលអ្នកស្រុកជាច្រើននិយាយថា មាន​អំពើ​​ពុករលួយដ៍ធំមួយបានបណ្ដាលអ្ញាជ្ញាធរមិនអាចទប់ស្កាត់បាន។
លោក​នួន បូរិន​បានចូល​រួមក្នុងក្រុមមួយ ​ដែលស្វែង​រកកាសរពិតករណី ព្រៃដ៏​ធំធេង​​នៅ​ឧ​បទ្វីប​ឥណ្ឌូចិន កំពុងហិចហោច ។ សូមស្ដាប់សេចក្ដីរាយការណ៍លំអិត ដូចតទៅនេះ ។​(នួនបូរិន)


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី05ខែ​មីនាឆ្នាំ2012ម៉ោង10:39 )
 

កម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយ លើកទឹកចិត្ត

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

កម្ពុជា គ្រោងនឹងបោះឆ្នោត ក្រុមប្រឹក្សា ឃុំសង្កាត់ នៅខែមិថុនា ឆ្នាំនេះហើយ ការបោះឆ្នោត ជាតិ នៅឆ្នាំក្រោយ ។

មានប្រជាពលរដ្ឋ ជាង9លាននាក់ ត្រូវបានចុះបោះឆ្នោត ដោយក្នុងនោះមានយុវជន ជាង​​​

ចំនួ​ន​​​​ពាក់​កណ្ដាល។ប៉ុន្តែការស្ទង់មតិមួយនៅឆ្នាំ2010 បានបង្ហាញថា ប្រជាពលរដ្ឋ ខ្មែរក្នុង​វ័យ​យុ​ជន ជាក្រុមមនុស្សមិនសូវអើពើនឹងកិច្ចការសង្គម ហើយតិចជាង10ភាគ  បានបង្ហាញ​យោបល់​ជាសាធារណៈ ពីឆន្ទៈរបស់ពួកគេ ចង់បោះឆ្នោត ។
ទស្សនៈរបស់ពួកគេ បាន ធ្វើឡើងតាម រយៈកម្មវីធី ប្រព័ន្ធផ្សព្វផ្សាយមួយដ៍ទាក់ទាញ ដែល គេហៅថា កម្មវីធីLoy9  គឺជាកម្មវិធីមួយលើកទឹកចិត្តដល់យុវវ័យ អោយ ចេញក្រៅផ្ទះ ទៅបោះឆ្នោត ។

លោកនួន បូរិន បានជួប ប្រធាន ផលិតកម្មវិធី របស់ Loy9 នៅក្រុងភ្នំពេញ  ។ សូមស្ដាប់​ការ​ប្រែសម្រួល ដូចទៅនេះ ។ (នួន បូរិន)


បាន​បន្ទាន់​សម័យ���ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី20ខែ​កុម្ភៈឆ្នាំ2012ម៉ោង10:32 )
 

ការប្រារព្វ ខួបនៃការបណ្ដេញចេញដោយហិង្សានៅកម្ពុជា ។

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

បីឆ្នាំមុននៅក្នុងសប្តាហ៍នេះប្រជាជនកម្ពុជា ជាច្រើនរយគ្រួសារបានផ្លាស់ទី​លំនៅរបស់​ពួកគេនៅ​កណ្តាល​ក្រុង​​ឲ្យទៅរស់នៅជាយក្រុងដោយការ បង្ខំពីសំណាក់អ្នកមានអំណាច ។ តំបន់មួយដែលគេស្គាល់ថាដីក្រហម ធ្លាប់ជាបេះដូងនៃសមាគមន៍វិចិត្រសិល្បៈរបស់កម្ពុជា អ្នក​ភ្លេង​បុរាណ អ្នករាំរបាំ ដែលខំប្រឹង​ប្រែង​បង្រៀន​​ជំនាញ​របស់ពួកគេ ទៅក្មេងជំនាន់ក្រោយ ។ ប៉ុន្តែរដ្ឋាភិបាលបានលក់ដីនេះឲ្យអ្នកអភិវឌ្ឍ រយៈពេល​បីមុន​នៅ​​ក្នុងសប្តាហ៍នេះ ដែលកាលណោះមានការតទល់​គ្នារវាង​ទាហាន​និង ប្រជាជនជាច្រើនរាប់នាក់ ប៉ូលីស​និងកម្មករការពារអោយក្រុមហ៊ុន​អភិវឌ្ឈដោយបានយកគ្រឿងចក្រមក​ឈូស បំផ្លាញផ្ទះ​របស់​ប្រជាជន​និង​បញ្ចេញ​ពួ​ក​គេ​ជា​ច្រើន​រយគ្រួសារឲ្យចេញពីតំបន់នោះ ។​
លោក នួន បូរិន​ បានរាយការណ៍មកថា មកដល់ពេលនេះសហគមន៍នៅតែបន្តតវ៉ា នូវសិទិ្ធ​របស់​ពួកគេ បន្ត​ទៀត​​។​ (លោកនូន បូរិន)


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី30ខែ​មករាឆ្នាំ2012ម៉ោង13:45 )
 

ជំនឿនិងវប្បធម័ជនជាតិដើមភាគតិច កម្ពុជាកំពុងឈានទៅរកការរលាយ

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

ជនជាតិដើមភាគតិចកម្ពុជា ចាប់ផ្ដើមព្រួយបារម្ភ ពីជំនឿនិងវប្បធម៍ របស់ខ្លួន ។ ការព្រួយ​បារម្ភ​របស់ពួកគេ បានធ្វើឡើងតាមរយៈវេតិកាសាធារណៈនានា ដោយនៅក្នុងឪកាសនោះ ពួកគេ បានលើកឡើងពីការ គំរាមកំហែងពីសណាក់អ្នកចំនូលថ្មី និងការ រឹបអូសដីអរក្ស​អ្នក​​តា របស់ពួកគេ ដើម្បីអភិវឌ្ឍន៍ ។ ការរឹបអូសដីធ្លី ការបំផ្លាញ បរិស្ថាន ធម្មជាតិ និង​ការរិករិលវប្បធម័ប្រពៃណី គឺជាការបញ្ហាចំបង ដែលជនជាតិដើមផ្សេងៗគ្នា កម្ពុជា ប្រឈម​យ៉ាងខ្លាំង ។ ជនជាតិដើម មានប្រហែលជា មួយភាគរយ នៃចំនួនប្រជាជនសារុប ហើយ ពួកគេ ច្រើន​តែរស់នៅតំបន់ខ្ពង់រាប ឬគេហៅថា កុលសម្ព័ន្ធ។ នួន បូរិន​ (Borin Noun)បានរាយការណ៍ថា ក្រុមជនជាតិដើមទាំងនោះ បាន នាំគ្នា បញ្ចេញការតវ៉ារ​បស់​ពួកគេ កាលពីពេលថ្មីៗនេះ តាមរយៈវេទិការបស់បណ្ដាញផ្សាយព័តមាន មួយ​ដែលឯក​រាជ្យ ។ហើយសេចក្ដីរាយការណ៍មានដូចតទៅនេះ ។


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី02ខែ​មករាឆ្នាំ2012ម៉ោង11:45 )
 
ទំព័រ 5 នៃ 6