AsiaCalling

Home News Cambodia សកម្មជនអំពាវនាវ សុំមេដឹកនាំអាស៊ាន

សកម្មជនអំពាវនាវ សុំមេដឹកនាំអាស៊ាន

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download 

នៅក្នុងសប្តាហ៍នេះ នៅប្រទេសកម្ពុជា មេដឹកនាំប្រទេសមាគមអាស៊ាន នៅឯកិច្ចប្រជុំកំ​ពូល​ប្រចាំឆ្នាំ របស់ខ្លួនបានចុះ​ហត្ថ​លេ​ខាលើ សេចក្តី​ប្រកាសស្ដី​ពីសិទ្ធិមនុស្ស ។
កិច្ច​​​ព្រមព្រៀងជាប្រវត្តិសាស្ត្រ នេះ បានធ្វើឡើង សំដៅ ការពារនិងលើកស្ទួយ សិទិ្ធ​មនុស្ស សម្រាប់ប្រជាជនអាស៊ាន ដែលមាន ចំនួនជាង600លានានក់ ។
ប៉ុន្តែការប្រជុំកំពូលនេះបានស្ថិតនៅក្រោមសម្ ពោធនៃសកម្មជនសិទ្ធិមនុស្សនិងសិទិ្ធដីធ្លី ដែលមកពីបណ្តា ប្រទេសទាំងឡាយនៅក្នុងអាស៊ីអាគ្នេយ៍ ។
ពួកគេបានអំពាវនាវមេដឹកនាំអាស៊ានឲ្យជួ យបញ្ឈប់ការបណ្តេញចេញនិងការរំលោភ សិទ្ធិមនុស្ស ។
លោកនួន បូរិនដែលសង្កេតមើលកិច្ចប្រជុំកំពូលនេះ មានសេចក្ដីរាយការណ៍។ កញ្ញា​ចាបក​វីជូនសេចក្ដីប្រែសម្រួល។


ប្រជាជនជិត៤០០០នាក់បានមកប្រមូលផ្ដុំគ្នា នៅខាងមុខរដ្ឋសភាជាតិ ដែលនៅ​មិន​ឆ្ងាយ​ប៉ុន្មានទេ ពីកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ។

ក្រុមនេះ មានសមាសភាព ជាសកម្មជនសិទិ្ធមនុស្ស ដែលមកពីបណ្តា​ជា​សមាជិក​សមា គមប្រជាជាតិោអាស៊ី​អាគ្នេយ៍​ ហើយ រួមទាំងជនរងគ្រោះ ដោយការបណ្ដេញ​ចេញ ដោយ បង្ខំ នៃប្រទេសកម្ពុជា ផងដែរ។

ពួកគេបានលើកបដាដែលនិយាយ ថា គេត្រូវធ្វើអោយស្ថាន​ភាពសិទ្ធិមនុស្សនិង​លិទ្ធ​ប្រជា​ធិបេតយ្យពិត ប្រាកដនៅក្នុងតំបន់អាស៊ាន ។  

Jeral Joseph នាយកប្រតិបត្តិនៃអង្កការសិទ្ធិមនុស្សម៉ាឡេស៊ី ។  

“ខ្ញុំមកពីម៉ាឡេស៊ី នៃអង្គការ អន្តរ ជាតិថ្លែថ្នូរ  ។ ខ្ញុំគិត​បញ្ហា​រឹបអូសដីធ្លីនៅទីនេះគឺជាករណីធ្ងន់ធ្ងរណាស់ ។ ខ្ញុំគិតថា រដ្ឋាភិបាល កម្ពុជា​​ត្រូវតែទទួលខុសត្រូវអំពីរឿងនេះ ។ ប្រជាជនអាស៊ាន គួរមានសង្ឃឹមចំពោះសេរីភាព និងការប្រឆាំងនិងសិទ្ធិមនុស្ស ។  

លោកVorn Pov អ្នកដឹកនាំការតវ៉ានេះ ។ គាត់ជាអ្នកសម្របសម្រួល​ នៃសមាជ​ប្រជា​ជន​​អាសស៊ាន ។

“យើងចង់ឲ្យមេដឹកនាំអាស៊ានទាំងអស់ ស្តាប់មតិ របស់​​ប្រជាជន។ ប៉ុន្តែប៉ូលីសបានរារាំងការតវ៉ារបស់ពួកយើង មិនអោយយើង​ចេញ​ទៅ​ដល់​កន្លែងប្រជុំកំពូលអាស៊ានបានទេ  ​។ ដូច្នេះពួកគេមិនអាចស្តាប់​មតិរបស់ពួក​យើង​បានទេ​។ កម្ពុជាគឺកំពុងតែប្រព្រឹត្ត សកម្ម​ភាពមិនល្អព្រោះ​ប៉ូលីសនៅ​តែបន្ត​បំបិទ​សិទ្ធិ​របស់យើង ។

កាលពីខែមីនាកន្លងទៅនេះ ស្រ្តី១៣រូបដែលប្រឆាំងនិងការរឹបអូសដីធ្លីត្រូវបានចាប់ ដាក់ពន្ធធាគារ ។ លោកស្រី ហ៊ីឡារីគ្លីតុនរដ្ឋមន្ត្រី ក្រសួងការបរទេស​អាមេរិចបានជួយ​ធ្វើអន្តរាគមន៍ក្នុងរឿងនេះ ដើម្បីទាមទារឲ្យមានការដោះលែងស្រ្តីទាំង​នោះអោយមាន​សេរី​ភាពឡើងវិញ។ ក្រោយមកបន្តិចពួកគេត្រូវបានដោះលែង។

ឥលូវនេះសកម្មជនតវ៉ាទាំងអស់សង្ឃឹមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិច ប៉ារ៉ាក់ អូបាម៉ានិងធ្វើអន្តរាគមន៍ដូចគ្នានេះ ហើយស្នើទៅលោកនាយករដ្ឋមន្រ្តីកម្ពុជាដើម្បី បញ្ចប់ការបង្ខំបណ្តេញចេញ ។

អាយុ៣១ឆ្នាំ​ ទេព វាន់នី ជាសកម្មជនសិទ្ធដីធ្លី ។ នាងជាអ្នកភូមិនៅតំបន់បឹងកក់ទី​ដែល​​​មាន​ប្រជាជនជាច្រើនត្រូវបានបណ្តេញចេញពីទីនោះ ដើម្បីយកធ្វើជាតំបន់​ឧស្សាហកម្មសំណង់ទំនើបៗ ។

នាងបានលើករូបលោកប្រធានាធិបតីដែលមានការអក្សរធំៗថា sos ប្រែជួយ​សង្គ្រោះ​​​ខ្ញុំផង។

“ខ្ញុំចង់ឲ្យលោកប៉ារ៉ាកអូប៉ាម៉ា ជួយសួរអំពីករណី ដី​ធ្លី​នៅ​តំបន់​បឹងកក់ដែលជាសំនួរដ៏សំខាន់នៅការ ប្រជុំកំពូលនេះ ដើម្បីព្យា យាម រកយុត្តិ ធម៌ឲ្យយើងទាំងអស់គ្នា​ដែលជាប្រជាជននៅ តំបន់បឹងកក់ នោះ។ ខ្ញុំព្យាយាមទាមទារ អស់រយះពេលជាយូរទៅហើយដើម្បីឲ្យ រដ្ឋាភិបាលយើងធ្វើអន្តរាគមន៍ក្នុងរឿងនេះ​។ ប៉ុន្តែ​យើងមិនបានទទួលលទ្ធផលអ្វីទាំងអស់ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យលោកអូបាម៉ា ជួយ​​រកយុត្តិធម៌ឲ្យពួកយើងផង ។    

លោកប្រធានាធិបតីអូបាម៉ានិងនាយករដ្ឋមន្រ្តីហ៊ុនសែនបានធ្វើការពិភាក្សាគ្នាទាក់ទង និងករណីនេះ នៅក្នុងកិច្ចប្រជុំសំងាត់ទ្វេភាគី ហើយមានភាពតានតឹង។

បន្ទាប់ពីការប្រជុំនោះ អ្នកនាំពាក្យលោកនាយក​រដ្ឋមន្រ្តីហ៊ុនសែនបានរាយការណ៍​ថា លោកនាយករដ្ឋមន្ត្រី បានប្រាប់លោកប្រធានាធិបតីអូបាម៉ាថា ការផ្សព្វផ្សាយ​នៃការ​រំលោភ​​ដីធ្លី​​គឺជា រឿងរ៉ាវមួយដែលកើតឡើងនៅពេលអតីតកាល តែប៉ុណ្ណោះ។

កម្ពុជានៅឆ្នាំនេះ បានទទួលតំណែងជា ប្រធានសាមគមអអាស៊ាន ប៉ុន្តែអាជ្ញាធរ​របស់​ប្រទេសនេះ បាន​ព្រមានមិនអនុ ញ្ញាតឲ្យអ្នកតវ៉ាធ្វើការ​តវ៉ានៅអំឡុងកិច្ច​ប្រជុំ​កំពូល​នោះទេ ។

ក្រុមសកម្មជនចង់ផ្ញើលិខិតតវ៉ារបស់ពួកគេដែលនិយាយអំពីបញ្ហាការរឺបអូសដីធ្លីនិង​សិទ្ធិមនុស្សទៅ កាន់មេដឹកនាំដែលចូលប្រជុំកំពូលអាស៊ាននិងអ្នកដឹកនាំពិភពលោក​ដែលបានមកចូល​រួមកកិច្ចប្រជុំនេះ ។  

ប៉ុន្តែពួកគេត្រូវបានរារាំងដោយប៉ូលិសបង្រ្គាមកុប្បកម្ម ។ប៉ូលីសឃុំឃាំ​អ្នកតវ៉ា​ប្រាំបី​នាក់ ដែលបាន លើកបដាមានរូបថត ប្រធានាធិបតី​អូបា​ម៉ាហើយ អានថា sos​ដាក់តាំងលើ ដំបូល ផ្ទះរបស់ពួកគេ។

ខណៈនេះ ក្រុមអ្នកតារាចម្រៀងខ្មែរ បាន ច្រៀង បទចម្រៀង នៅក្នុងកម្មវិធី​បញ្ចប់កិច្ច​ប្រជុំ​កំពូលដោយព្រឹត្តិការណ៍នោះ មានពីធី ប្រកាស សេចក្ដីប្រកាស សិទ្ធិមនុស្ស​អាស៊ាន ជាលើកដំបូង។ប៉ុន្តែអង្កការសិទ្ធិ  មនុស្ស បាន និយាយថា សេចក្តីប្រកាសនេះ​មិន​​មាន​លក្ខណះ អន្តរជាតិ ជាតិទេ។ ក្រុមនេះបានរិៈគន់ថា វាមិនបាននិយាយដល់​ការ​ការ​​​ពារ​សិទិ្ធ​មនុស្ស នៅតំបន់ គឺ សិទ្ធិ កាន់កាប់ដីធ្លីសម្រាប់ជនរងគ្រោះ ដូចនៅ​កម្ពុជា​នោះ​ទេ។

For Asia Calling, this feature is produced by Borin Noun from Phnom Penh.

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃអាទិត្យ ទី25ខែ​វិច្ឆិកាឆ្នាំ2012ម៉ោង13:05 )