
នៅក្នុងសប្តាហ៍នេះ នៅប្រទេសកម្ពុជា មេដឹកនាំប្រទេសមាគមអាស៊ាន នៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំ របស់ខ្លួនបានចុះហត្ថលេខាលើ សេចក្តីប្រកាសស្ដីពីសិទ្ធិមនុស្ស ។
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ នេះ បានធ្វើឡើង សំដៅ ការពារនិងលើកស្ទួយ សិទិ្ធមនុស្ស សម្រាប់ប្រជាជនអាស៊ាន ដែលមាន ចំនួនជាង600លានានក់ ។
ប៉ុន្តែការប្រជុំកំពូលនេះបានស្ថិតនៅក្រោមសម្ ពោធនៃសកម្មជនសិទ្ធិមនុស្សនិងសិទិ្ធដីធ្លី ដែលមកពីបណ្តា ប្រទេសទាំងឡាយនៅក្នុងអាស៊ីអាគ្នេយ៍ ។
ពួកគេបានអំពាវនាវមេដឹកនាំអាស៊ានឲ្យជួ យបញ្ឈប់ការបណ្តេញចេញនិងការរំលោភ សិទ្ធិមនុស្ស ។
លោកនួន បូរិនដែលសង្កេតមើលកិច្ចប្រជុំកំពូលនេះ មានសេចក្ដីរាយការណ៍។ កញ្ញាចាបកវីជូនសេចក្ដីប្រែសម្រួល។
ប្រជាជនជិត៤០០០នាក់បានមកប្រមូលផ្ដុំគ្នា នៅខាងមុខរដ្ឋសភាជាតិ ដែលនៅមិនឆ្ងាយប៉ុន្មានទេ ពីកិច្ចប្រជុំកំពូលអាស៊ាន ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ ។
ក្រុមនេះ មានសមាសភាព ជាសកម្មជនសិទិ្ធមនុស្ស ដែលមកពីបណ្តាជាសមាជិកសមា គមប្រជាជាតិោអាស៊ីអាគ្នេយ៍ ហើយ រួមទាំងជនរងគ្រោះ ដោយការបណ្ដេញចេញ ដោយ បង្ខំ នៃប្រទេសកម្ពុជា ផងដែរ។
ពួកគេបានលើកបដាដែលនិយាយ ថា គេត្រូវធ្វើអោយស្ថានភាពសិទ្ធិមនុស្សនិងលិទ្ធប្រជាធិបេតយ្យពិត ប្រាកដនៅក្នុងតំបន់អាស៊ាន ។
Jeral Joseph នាយកប្រតិបត្តិនៃអង្កការសិទ្ធិមនុស្សម៉ាឡេស៊ី ។
“ខ្ញុំមកពីម៉ាឡេស៊ី នៃអង្គការ អន្តរ ជាតិថ្លែថ្នូរ ។ ខ្ញុំគិតបញ្ហារឹបអូសដីធ្លីនៅទីនេះគឺជាករណីធ្ងន់ធ្ងរណាស់ ។ ខ្ញុំគិតថា រដ្ឋាភិបាល កម្ពុជាត្រូវតែទទួលខុសត្រូវអំពីរឿងនេះ ។ ប្រជាជនអាស៊ាន គួរមានសង្ឃឹមចំពោះសេរីភាព និងការប្រឆាំងនិងសិទ្ធិមនុស្ស ។
លោកVorn Pov អ្នកដឹកនាំការតវ៉ានេះ ។ គាត់ជាអ្នកសម្របសម្រួល នៃសមាជប្រជាជនអាសស៊ាន ។
“យើងចង់ឲ្យមេដឹកនាំអាស៊ានទាំងអស់ ស្តាប់មតិ របស់ប្រជាជន។ ប៉ុន្តែប៉ូលីសបានរារាំងការតវ៉ារបស់ពួកយើង មិនអោយយើងចេញទៅដល់កន្លែងប្រជុំកំពូលអាស៊ានបានទេ ។ ដូច្នេះពួកគេមិនអាចស្តាប់មតិរបស់ពួកយើងបានទេ។ កម្ពុជាគឺកំពុងតែប្រព្រឹត្ត សកម្មភាពមិនល្អព្រោះប៉ូលីសនៅតែបន្តបំបិទសិទ្ធិរបស់យើង ។
កាលពីខែមីនាកន្លងទៅនេះ ស្រ្តី១៣រូបដែលប្រឆាំងនិងការរឹបអូសដីធ្លីត្រូវបានចាប់ ដាក់ពន្ធធាគារ ។ លោកស្រី ហ៊ីឡារីគ្លីតុនរដ្ឋមន្ត្រី ក្រសួងការបរទេសអាមេរិចបានជួយធ្វើអន្តរាគមន៍ក្នុងរឿងនេះ ដើម្បីទាមទារឲ្យមានការដោះលែងស្រ្តីទាំងនោះអោយមានសេរីភាពឡើងវិញ។ ក្រោយមកបន្តិចពួកគេត្រូវបានដោះលែង។
ឥលូវនេះសកម្មជនតវ៉ាទាំងអស់សង្ឃឹមថា លោកប្រធានាធិបតីសហរដ្ឋអាមេរិច ប៉ារ៉ាក់ អូបាម៉ានិងធ្វើអន្តរាគមន៍ដូចគ្នានេះ ហើយស្នើទៅលោកនាយករដ្ឋមន្រ្តីកម្ពុជាដើម្បី បញ្ចប់ការបង្ខំបណ្តេញចេញ ។
អាយុ៣១ឆ្នាំ ទេព វាន់នី ជាសកម្មជនសិទ្ធដីធ្លី ។ នាងជាអ្នកភូមិនៅតំបន់បឹងកក់ទីដែលមានប្រជាជនជាច្រើនត្រូវបានបណ្តេញចេញពីទីនោះ ដើម្បីយកធ្វើជាតំបន់ឧស្សាហកម្មសំណង់ទំនើបៗ ។
នាងបានលើករូបលោកប្រធានាធិបតីដែលមានការអក្សរធំៗថា sos ប្រែជួយសង្គ្រោះខ្ញុំផង។
“ខ្ញុំចង់ឲ្យលោកប៉ារ៉ាកអូប៉ាម៉ា ជួយសួរអំពីករណី ដីធ្លីនៅតំបន់បឹងកក់ដែលជាសំនួរដ៏សំខាន់នៅការ ប្រជុំកំពូលនេះ ដើម្បីព្យា យាម រកយុត្តិ ធម៌ឲ្យយើងទាំងអស់គ្នាដែលជាប្រជាជននៅ តំបន់បឹងកក់ នោះ។ ខ្ញុំព្យាយាមទាមទារ អស់រយះពេលជាយូរទៅហើយដើម្បីឲ្យ រដ្ឋាភិបាលយើងធ្វើអន្តរាគមន៍ក្នុងរឿងនេះ។ ប៉ុន្តែយើងមិនបានទទួលលទ្ធផលអ្វីទាំងអស់ ដូច្នេះខ្ញុំសូមអំពាវនាវឲ្យលោកអូបាម៉ា ជួយរកយុត្តិធម៌ឲ្យពួកយើងផង ។
លោកប្រធានាធិបតីអូបាម៉ានិងនាយករដ្ឋមន្រ្តីហ៊ុនសែនបានធ្វើការពិភាក្សាគ្នាទាក់ទង និងករណីនេះ នៅក្នុងកិច្ចប្រជុំសំងាត់ទ្វេភាគី ហើយមានភាពតានតឹង។
បន្ទាប់ពីការប្រជុំនោះ អ្នកនាំពាក្យលោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានរាយការណ៍ថា លោកនាយករដ្ឋមន្ត្រី បានប្រាប់លោកប្រធានាធិបតីអូបាម៉ាថា ការផ្សព្វផ្សាយនៃការរំលោភដីធ្លីគឺជា រឿងរ៉ាវមួយដែលកើតឡើងនៅពេលអតីតកាល តែប៉ុណ្ណោះ។
កម្ពុជានៅឆ្នាំនេះ បានទទួលតំណែងជា ប្រធានសាមគមអអាស៊ាន ប៉ុន្តែអាជ្ញាធររបស់ប្រទេសនេះ បានព្រមានមិនអនុ ញ្ញាតឲ្យអ្នកតវ៉ាធ្វើការតវ៉ានៅអំឡុងកិច្ចប្រជុំកំពូលនោះទេ ។
ក្រុមសកម្មជនចង់ផ្ញើលិខិតតវ៉ារបស់ពួកគេដែលនិយាយអំពីបញ្ហាការរឺបអូសដីធ្លីនិងសិទ្ធិមនុស្សទៅ កាន់មេដឹកនាំដែលចូលប្រជុំកំពូលអាស៊ាននិងអ្នកដឹកនាំពិភពលោកដែលបានមកចូលរួមកកិច្ចប្រជុំនេះ ។
ប៉ុន្តែពួកគេត្រូវបានរារាំងដោយប៉ូលិសបង្រ្គាមកុប្បកម្ម ។ប៉ូលីសឃុំឃាំអ្នកតវ៉ាប្រាំបីនាក់ ដែលបាន លើកបដាមានរូបថត ប្រធានាធិបតីអូបាម៉ាហើយ អានថា sosដាក់តាំងលើ ដំបូល ផ្ទះរបស់ពួកគេ។
ខណៈនេះ ក្រុមអ្នកតារាចម្រៀងខ្មែរ បាន ច្រៀង បទចម្រៀង នៅក្នុងកម្មវិធីបញ្ចប់កិច្ចប្រជុំកំពូលដោយព្រឹត្តិការណ៍នោះ មានពីធី ប្រកាស សេចក្ដីប្រកាស សិទ្ធិមនុស្សអាស៊ាន ជាលើកដំបូង។ប៉ុន្តែអង្កការសិទ្ធិ មនុស្ស បាន និយាយថា សេចក្តីប្រកាសនេះមិនមានលក្ខណះ អន្តរជាតិ ជាតិទេ។ ក្រុមនេះបានរិៈគន់ថា វាមិនបាននិយាយដល់ការការពារសិទិ្ធមនុស្ស នៅតំបន់ គឺ សិទ្ធិ កាន់កាប់ដីធ្លីសម្រាប់ជនរងគ្រោះ ដូចនៅកម្ពុជានោះទេ។
For Asia Calling, this feature is produced by Borin Noun from Phnom Penh.










