AsiaCalling

Home News Cambodia គ្រូបង្រៀន នៅកម្ពុជា ចង់បានប្រាក់ខែខ្ពស់

គ្រូបង្រៀន នៅកម្ពុជា ចង់បានប្រាក់ខែខ្ពស់

សំបុត្រអគ្គិសនី បោះពុម្ព PDF

Photo: Khortieth Him

Download

គ្រូបង្រៀនកម្ពុជារា ប់រយនាក់មកពីទូទាំងប្រទេស បានរៀបចំពិធីបុណ្យខួបទិវា គ្រូបង្រៀន​អន្តរ​ជាតិ​​នៅឆ្នាំនេះ ដោយទាមទារឲ្យមានប្រាក់បៀវត្សខ្ពស់។
ជា​មួយនឹងប្រាក់បៀវ ត្សនាពេលបច្ចុប្បន្ននេះ គ្រូបង្រៀននិយាយថា ពួកគេមិនអាច​ទ្រ​ទ្រង់ជីវ ភាពជាមួយនឹងការកើន​ឡើងនៃថ្លៃចំណាយ​ក្នុងការរស់នៅនោះទេ។  ហើយ​ពួក​គេ​ត្រូវបង្ខំចិត្ត រកលុយទុច្ចរិតពីសិស្សរបស់ពួកគេ។
Khortieth Him រាយការណ៍ពីទីក្រុងភ្នំពេញ។ លោកនួនបូរិន ជូនសេចក្តីប្រែសម្រួល។


គ្រូបង្រៀនរាប់រយនាក់មកពីខេត្តនានាទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅសួនសេរីភាព នៅ ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការតំលើងប្រាក់បៀរវត្សរ៍។ ពួកគេបានស្រែកថា “សូម ក្រលេកមើលមកជីវិតរបស់គ្រូបង្រៀន ហើយសូមជួយតំឡើងប្រាក់​បៀរវត្សរ៍របស់​យើង​ផង”។

ម្នាក់ក្នុងចំនោមពួកគេ គឺអ្នកគ្រូបង្រៀនសាលាបឋមសិក្សា ឈ្មោះគឹម ដារ៉ានី អាយុ៤៨ឆ្នាំ ដែលមកពីខេត្តពោធិសាត់។

“ខ្ញុំបង្រៀនជាង៣០ឆ្នាំមកហើយ តែប្រាក់ខែ របស់​ខ្ញុំ បានទទួលតែ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ខ្ញុំបានចំនាយពេល​ក្នុងមួយជីវិត​របស់ខ្ញុំ បង្រៀនសិស្ស តែខ្ញុំមិនមាននិងមិនអាចសូម្បីតែទិញកង់កញ្ចាស់មួយជិះ។”

វាលំបាកខ្លាំងណាស់ សម្រាប់គាត់ជួយដល់ក្រុមគ្រួសាររបស់គាត់។

“ខ្ញុំមានកូនពីរនាក់ ដែលត្រូវមើលថែរក្សា តែខ្ញុំ មិនអាចមានលទ្ធភាពផ្តល់ឲ្យពួកគេនូវការអប់រំមួយដែលខ្ពស់នោះទេ។ ទោះបីជាខ្ញុំ​ចំណាយ ៣ដុល្លារក្នុងមួយថ្ងៃហើយក៏ដោយ ក៏វានៅតែមិនគ្រប់ទិញម្ហូបនោះឡើយទេ។ ចុះលុយទិញ សំលៀកបំពាក់ ថ្នាំសង្កូវ និងអ្វីផ្សេងទៀតនោះ? វាលំបាកណាស់។

គ្រូបង្រៀននៅថ្នាក់បឋមសិក្សា បានទទួលប្រាក់ខែជាង៦០ដុល្លារក្នុងមួយខែ ខណៈដែល​គ្រូ​បង្រៀននៅវិទ្យាល័យបានទទួលជាង១១០ដុល្លារក្នុងមួយខែ។ អ្នកគ្រូគីមបន្តទៀតថា វាមិនគ្រប់គ្រាន់នោះទេ។

“ខ្ញុំត្រូវតែបំពានក្រមសីលធម៌​របស់គ្រូប​ង្រៀន ដោយលក់នំនែកនៅក្នុងថ្នាក់រៀន បង្រៀនគួរបន្ថែមទៀតនៅក្រៅសាលា ឫលក់មេ​រៀនទៅឲ្យ សិស្ស។ ពេលខ្លះ ខ្ញុំធ្វើការងារស្រែចំការ ឫការងារផ្សេងៗទៀត​ដើម្បីរកលុយ ហើយមិនបាន បង្រៀនទាល់តែសោះ។”

លោកគ្រូគង់សុជាតិ អាយុ៤២ឆ្នាំ ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យ មកពីខេត្តព្រះវិហារ។

 “ប្រសិនបើយើងនិយាយពីការចំណាយវិញ ប្រាក់​​ខែរបស់ខ្ញុំមិនគ្រប់គ្រាន់លើការចំនាយនោះទេ។ ខ្ញុំត្រូវធ្វើអាជីវកម្មផ្សេងៗទៀត ហើយ​​​​ធ្វើ​​ស្រែចំការ ដើម្បីរកលុយចាយឲ្យគ្រប់គ្រាន់។ នេះជាជីវិតរបស់គ្រូបង្រៀន។ នៅពេល​​គ្រូ​បង្រៀនទាំងអស់គ្នាធ្វើបែបនេះ យើងមិនមានពេលវេលាគ្រប់គ្រាន់​ដើម្បីស្រាវ​ជ្រាវ ឫរៀបចំ​មេរៀនរបស់យើងមុនពេលបង្រៀននោះទេ ព្រោះយើងត្រូវគិត​ពីជីវិត​របស់​យើង។

អាយុ៣៨ឆ្នាំ កូនប្រុសរបស់លោកបូរី កំពុងរៀននៅថ្នាក់បឋមសិក្សា។ គាត់មាន​ប្រសាសន៍ថា ប្រសិនបើកូនប្រុសរបស់គាត់មិនឲ្យលុយទៅគ្រូបង្រៀនទេ នោះវានឹងមិន​បាន​ពន្ទុល្អទេ។

“កូនប្រុសរបស់ខ្ញុំត្រូវឲ្យលុយគ្រូបង្រៀនរបស់វា ជិត២​ដុល្លារក្នុងមួយថ្ងៃ ក្នុងមួយមុខវិជ្ជា។ ហើយខ្ញុំត្រូវចំនាយលុយបន្ថែមទៀត លើឯកសារ​បង្រៀន និងក្រដាសប្រលង។ វាលំបាកណាស់សម្រាប់ឪពុកម្តាយដែលក្រីក្រ ឫអ្នកដែល​មានកូនពីរ បីនាក់កំពុងរៀន។ ពួកគេមិនអាចមានលទ្ធភាព​ចំណាយបែបនោះ​ទេ ហើយ​អ្នក​ខ្លះត្រូវបញ្ឈប់ កូនមិនឲ្យទៅរៀនទៀតផង។ ខ្ញុំយល់ ថាវាមកពី​ប្រាក់ខែ​គ្រូប​ង្រៀន​ទាប។

គ្រូបង្រៀនកម្ពុជា កំពុងតែទាមទារឲ្យមានប្រាក់​បៀរវត្សន៍ជាអតិបរមា​២៥០ដុល្លារ​ក្នុង​មួយខែ។ ពួកគេនិយាយថា ការធ្វើបែបនេះនឹងជួយបញ្ឈប់អំពើពុករលួយ។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជា គឺលោករ៉ុងឈុន មានប្រសាសន៍ថា ការធ្វើបែបនេះ នឹង ជួយបង្កើនគុណភាពអប់រំនៅកម្ពុជា។

“ការអង្កេតមួយ កាលពីពេលថ្មីៗនេះ ដែល​ធ���វើឡើង ដោយអង្គការខាងការអប់រំ បានបង្ហាញថា មូលហេតុចំបងបង្អស់​ដែលបង្ក​ឲ្យការ​អប់រំនៅ​កម្ពុជាមានគុណភាពទាប គឺប្រាក់បៀរវត្សរ៍ទាបរបស់គ្រូបង្រៀន។ ដើម្បី​បង្កើន​គុណភាពអប់រំ រដ្ឋាភិបាលត្រូវតែតំឡើងប្រាក់បៀរវត្សរ៍របស់គ្រូបង្រៀន។

តែរដ្ឋាភិបាលកំពុងផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំរាប់ប្រជាជន​កម្ពុជា​​ជាង​​១៤លាននាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនមានប្រសាសន៍ថាៈ

“ដើម្បីតំឡើងប្រាក់បៀរវត្សរ៍គ្រូបង្រៀន វាមានន័យថា យើងត្រូវខ្ចីលុយពីប្រទេសដទៃទៀត ហើយយើងមិនអាច​ធ្វើបែបនេះនោះ​ទេ។ តែប្រសិនបើ ថវិកាសំរាប់សាងសង់ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងចរន្ត​អគ្គស​នីដើម្បីរួមចំនែកក្នុង​ការ​អភិវឌ្ឍន៍សេដ្ឋកិច្ច នោះវាមិនមានបញ្ហានោះទេ។ យើងមិន​អាចខ្ចី​លុយពីគេ ដើម្បី​យក​មក​តំឡើងប្រាក់ខែរបស់គ្រូបង្រៀននោះទេ។ 
ត្រលប់មកសួនសេរីភាពវិញ។ អ្នកគ្រូ គីមដារ៉ានី មានប្រសាសន៍ថា គាត់មិនដឹងថា តើ គាត់ អាចបញ្ឈប់ ការយក លុយពីសិស្ស របស់គាត់ ជាមួយនឹង ប្រាក់ខែ ទាប ដូច នេះ ឫ​ក៏អត់ទេ។

“យើងដឹងថា អ្វីដែលយើងកំពុងធ្វើនេះ វា​មិនល្អ នោះទេ ហើយវារំលោភលើក្រមសីលធម៌របស់គ្រូបង្រៀនទៀត។ តែយើង ធ្វើ បែប នេះ ព្រោះតែក្រពះរបស់យើង យើងត្រូវការញ៉ាំ និងរស់នៅ។ យើងមិនមែន ធ្វើបែប នេះ  ដើម្បី​ក្លាយ ជាអ្នកមាននោះទេ តែដើម្បីតែជីវិតរស់នៅប៉ុណ្ណោះ។


For Asia Calling, this story was produced by Khortieth Him from Phnom Penh.


បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃពុធ ទី24ខែ​តុលាឆ្នាំ2012ម៉ោង16:35 )