
គ្រូបង្រៀនកម្ពុជារា ប់រយនាក់មកពីទូទាំងប្រទេស បានរៀបចំពិធីបុណ្យខួបទិវា គ្រូបង្រៀនអន្តរជាតិនៅឆ្នាំនេះ ដោយទាមទារឲ្យមានប្រាក់បៀវត្សខ្ពស់។
ជាមួយនឹងប្រាក់បៀវ ត្សនាពេលបច្ចុប្បន្ននេះ គ្រូបង្រៀននិយាយថា ពួកគេមិនអាចទ្រទ្រង់ជីវ ភាពជាមួយនឹងការកើនឡើងនៃថ្លៃចំណាយក្នុងការរស់នៅនោះទេ។ ហើយពួកគេត្រូវបង្ខំចិត្ត រកលុយទុច្ចរិតពីសិស្សរបស់ពួកគេ។
Khortieth Him រាយការណ៍ពីទីក្រុងភ្នំពេញ។ លោកនួនបូរិន ជូនសេចក្តីប្រែសម្រួល។
គ្រូបង្រៀនរាប់រយនាក់មកពីខេត្តនានាទូទាំងប្រទេស បានប្រមូលផ្តុំគ្នានៅសួនសេរីភាព នៅ ទីក្រុងភ្នំពេញ ដើម្បីទាមទារឲ្យមានការតំលើងប្រាក់បៀរវត្សរ៍។ ពួកគេបានស្រែកថា “សូម ក្រលេកមើលមកជីវិតរបស់គ្រូបង្រៀន ហើយសូមជួយតំឡើងប្រាក់បៀរវត្សរ៍របស់យើងផង”។
ម្នាក់ក្នុងចំនោមពួកគេ គឺអ្នកគ្រូបង្រៀនសាលាបឋមសិក្សា ឈ្មោះគឹម ដារ៉ានី អាយុ៤៨ឆ្នាំ ដែលមកពីខេត្តពោធិសាត់។
“ខ្ញុំបង្រៀនជាង៣០ឆ្នាំមកហើយ តែប្រាក់ខែ របស់ខ្ញុំ បានទទួលតែ៥០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ខ្ញុំបានចំនាយពេលក្នុងមួយជីវិតរបស់ខ្ញុំ បង្រៀនសិស្ស តែខ្ញុំមិនមាននិងមិនអាចសូម្បីតែទិញកង់កញ្ចាស់មួយជិះ។”
វាលំបាកខ្លាំងណាស់ សម្រាប់គាត់ជួយដល់ក្រុមគ្រួសាររបស់គាត់។
“ខ្ញុំមានកូនពីរនាក់ ដែលត្រូវមើលថែរក្សា តែខ្ញុំ មិនអាចមានលទ្ធភាពផ្តល់ឲ្យពួកគេនូវការអប់រំមួយដែលខ្ពស់នោះទេ។ ទោះបីជាខ្ញុំចំណាយ ៣ដុល្លារក្នុងមួយថ្ងៃហើយក៏ដោយ ក៏វានៅតែមិនគ្រប់ទិញម្ហូបនោះឡើយទេ។ ចុះលុយទិញ សំលៀកបំពាក់ ថ្នាំសង្កូវ និងអ្វីផ្សេងទៀតនោះ? វាលំបាកណាស់។
គ្រូបង្រៀននៅថ្នាក់បឋមសិក្សា បានទទួលប្រាក់ខែជាង៦០ដុល្លារក្នុងមួយខែ ខណៈដែលគ្រូបង្រៀននៅវិទ្យាល័យបានទទួលជាង១១០ដុល្លារក្នុងមួយខែ។ អ្នកគ្រូគីមបន្តទៀតថា វាមិនគ្រប់គ្រាន់នោះទេ។
“ខ្ញុំត្រូវតែបំពានក្រមសីលធម៌របស់គ្រូបង្រៀន ដោយលក់នំនែកនៅក្នុងថ្នាក់រៀន បង្រៀនគួរបន្ថែមទៀតនៅក្រៅសាលា ឫលក់មេរៀនទៅឲ្យ សិស្ស។ ពេលខ្លះ ខ្ញុំធ្វើការងារស្រែចំការ ឫការងារផ្សេងៗទៀតដើម្បីរកលុយ ហើយមិនបាន បង្រៀនទាល់តែសោះ។”
លោកគ្រូគង់សុជាតិ អាយុ៤២ឆ្នាំ ជាគ្រូបង្រៀនថ្នាក់វិទ្យាល័យ មកពីខេត្តព្រះវិហារ។
“ប្រសិនបើយើងនិយាយពីការចំណាយវិញ ប្រាក់ខែរបស់ខ្ញុំមិនគ្រប់គ្រាន់លើការចំនាយនោះទេ។ ខ្ញុំត្រូវធ្វើអាជីវកម្មផ្សេងៗទៀត ហើយធ្វើស្រែចំការ ដើម្បីរកលុយចាយឲ្យគ្រប់គ្រាន់។ នេះជាជីវិតរបស់គ្រូបង្រៀន។ នៅពេលគ្រូបង្រៀនទាំងអស់គ្នាធ្វើបែបនេះ យើងមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីស្រាវជ្រាវ ឫរៀបចំមេរៀនរបស់យើងមុនពេលបង្រៀននោះទេ ព្រោះយើងត្រូវគិតពីជីវិតរបស់យើង។
អាយុ៣៨ឆ្នាំ កូនប្រុសរបស់លោកបូរី កំពុងរៀននៅថ្នាក់បឋមសិក្សា។ គាត់មានប្រសាសន៍ថា ប្រសិនបើកូនប្រុសរបស់គាត់មិនឲ្យលុយទៅគ្រូបង្រៀនទេ នោះវានឹងមិនបានពន្ទុល្អទេ។
“កូនប្រុសរបស់ខ្ញុំត្រូវឲ្យលុយគ្រូបង្រៀនរបស់វា ជិត២ដុល្លារក្នុងមួយថ្ងៃ ក្នុងមួយមុខវិជ្ជា។ ហើយខ្ញុំត្រូវចំនាយលុយបន្ថែមទៀត លើឯកសារបង្រៀន និងក្រដាសប្រលង។ វាលំបាកណាស់សម្រាប់ឪពុកម្តាយដែលក្រីក្រ ឫអ្នកដែលមានកូនពីរ បីនាក់កំពុងរៀន។ ពួកគេមិនអាចមានលទ្ធភាពចំណាយបែបនោះទេ ហើយអ្នកខ្លះត្រូវបញ្ឈប់ កូនមិនឲ្យទៅរៀនទៀតផង។ ខ្ញុំយល់ ថាវាមកពីប្រាក់ខែគ្រូបង្រៀនទាប។
គ្រូបង្រៀនកម្ពុជា កំពុងតែទាមទារឲ្យមានប្រាក់បៀរវត្សន៍ជាអតិបរមា២៥០ដុល្លារក្នុងមួយខែ។ ពួកគេនិយាយថា ការធ្វើបែបនេះនឹងជួយបញ្ឈប់អំពើពុករលួយ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជា គឺលោករ៉ុងឈុន មានប្រសាសន៍ថា ការធ្វើបែបនេះ នឹង ជួយបង្កើនគុណភាពអប់រំនៅកម្ពុជា។
“ការអង្កេតមួយ កាលពីពេលថ្មីៗនេះ ដែលធ���វើឡើង ដោយអង្គការខាងការអប់រំ បានបង្ហាញថា មូលហេតុចំបងបង្អស់ដែលបង្កឲ្យការអប់រំនៅកម្ពុជាមានគុណភាពទាប គឺប្រាក់បៀរវត្សរ៍ទាបរបស់គ្រូបង្រៀន។ ដើម្បីបង្កើនគុណភាពអប់រំ រដ្ឋាភិបាលត្រូវតែតំឡើងប្រាក់បៀរវត្សរ៍របស់គ្រូបង្រៀន។
តែរដ្ឋាភិបាលកំពុងផ្តោតសំខាន់លើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំរាប់ប្រជាជនកម្ពុជាជាង១៤លាននាក់។ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែនមានប្រសាសន៍ថាៈ
“ដើម្បីតំឡើងប្រាក់បៀរវត្សរ៍គ្រូបង្រៀន វាមានន័យថា យើងត្រូវខ្ចីលុយពីប្រទេសដទៃទៀត ហើយយើងមិនអាចធ្វើបែបនេះនោះទេ។ តែប្រសិនបើ ថវិកាសំរាប់សាងសង់ផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ និងចរន្តអគ្គសនីដើម្បីរួមចំនែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច នោះវាមិនមានបញ្ហានោះទេ។ យើងមិនអាចខ្ចីលុយពីគេ ដើម្បីយកមកតំឡើងប្រាក់ខែរបស់គ្រូបង្រៀននោះទេ។
ត្រលប់មកសួនសេរីភាពវិញ។ អ្នកគ្រូ គីមដារ៉ានី មានប្រសាសន៍ថា គាត់មិនដឹងថា តើ គាត់ អាចបញ្ឈប់ ការយក លុយពីសិស្ស របស់គាត់ ជាមួយនឹង ប្រាក់ខែ ទាប ដូច នេះ ឫក៏អត់ទេ។
“យើងដឹងថា អ្វីដែលយើងកំពុងធ្វើនេះ វាមិនល្អ នោះទេ ហើយវារំលោភលើក្រមសីលធម៌របស់គ្រូបង្រៀនទៀត។ តែយើង ធ្វើ បែប នេះ ព្រោះតែក្រពះរបស់យើង យើងត្រូវការញ៉ាំ និងរស់នៅ។ យើងមិនមែន ធ្វើបែប នេះ ដើម្បីក្លាយ ជាអ្នកមាននោះទេ តែដើម្បីតែជីវិតរស់នៅប៉ុណ្ណោះ។
For Asia Calling, this story was produced by Khortieth Him from Phnom Penh.










