
កម្ពុជា ជាប្រភព នៃការកើតមាន ជំម្ងឺគ្រុនឈាម ដ៍រិករាលដាល ។ កាលពី6ខែមុននេះ កុមារ ចំនួន60នាក់បាន ស្លាប់ ។ បើគិតចំនួន អ្នកកើតជម្ងឺនេះ ឃើញថាមានចំនួន កើន ឡើង ពីរដង ឬ200% បើប្រៀបធៀបនឹងឆ្នាំទៅមិញ។ ក្រសួងសុខាភិបាល ព្រមាន ថា ស្ថាន ភាព និងមិនអាចចុះថយទេ គឺរហូតដល់ចុងឆ្នាំ ។ ប្រជាជនកម្ពុជា 25% រស់នៅក្រោម បន្ទាន់ ក្រីក្រ ។ ពួកគេ រកចំណូលបាន មួយដុល្លារ ក្នុងមួយថ្ងៃ ដែលជាការលំបាក សម្រាប់ការចំណាយលើ ថ្លៃព្យាបាល ជម្ងឺ ។ប៉ុន្តែ លោកស៊នសារ៉ាត បានរាយការណ៍មកថា មន្ទីរពេទ្យ ដែលជួយព្យាបាលជម្ងឺកុមារដោយ ឥតគិតថ្លៃ ដែលបាន ជួយផ្ដល់ អាយុជីវិតកុមារ ក្រីក្រ រាប់ម៉ឹននាក់ក្នុងមួយឆ្នាំៗ កំពុងតែ ចុះខ្សត់ខ្សោយ មូលនីធី ប៉ុន្តែ អ្នកគ្រងនៅតែព្យាយាម តស៊ូ ដើម្បីបាន ទទួលជំនួយ ជួយអោយបន្ទីរពេទ្យនេះ មាន ដំណើរការជារហូត។
វាប្រហែលជា ម៉ោង 5និង30នាទីព្រឹក ហើយ ខណៈនេះ មាន ម្ដាយឪពុក ជាច្រើនរយនាក់ បានឈរតម្រាបជួរគ្នា នៅខាងក្រៅ មន្ទីរពេទ្យ គុន្ធបុផា ។តេងគឹមស្រុននិងកូនប្រុសរបស់ នាងបានធ្វើ ដំនើរចំងាយជាង100គីឡូមែត្រ ។ កូនស្រីនាង មានជម្ងឺ គ្រុនឈាម ។
ខ្ញុំមានជំនឿតែមន្ទីរពេទ្យនេះ តែមួយគត់ ។ វាជាលើកទីបី ហើយ ដែលខ្ញុំបានកូនរបស់ខ្ញុំ មកអោយមន្ទីរពេទ្យនេះ ពិនិត្យ ។ វាកើតនៅមន្ទីរពេទ្យនេះ ។ ខ្ញុំមិនដែល យកកូនខ្ញុំអោយពេទ្យដទៃទៀត ពិនិត្យនោះទេ ។ កុមារដែលមកព្យាបាលនៅមន្ទីរពេទ្យនេះ ត្រូវបាន ជួយសង្រ្គោះ ។
ក្នុងមួយថ្ងៃៗមន្ទីរពេទ្យនេះ បានជួយព្យាបាល កុមារ ជាង3000នាក់ ។គ្រប់សេវ៉ា ព្យាបាលទាំងអស់ សុទ្ធតែឥតគិតថ្លៃ។
មន្ទីរពេទ្យនេះ ជាសាខា មួយក្នុងចំណោម មន្ទីរពេទ្យ ចំនួន5ទៀត នៅកម្ពុជា ដែលស្ថាបនាដោយ លោកវេជ្ជបណ្ឌិត ជាតិស្វិស Beat Richner។ មូលនិធីបានមកពី រដ្ឋាភិបាល និង ម្ចាស់ ជំនួយជាបុគ្គល ដោយផ្ទាល់ ។យ៉ាងនេះក្ដី ពេលវេលា កាត់រំកិលទៅមុខ បុគ្គលឹក មន្ទីរពេទ្យ បាននិយាយថា មន្ទីរពេទ្យអាចបិទទ្វារ នៅរយៈពេល6ខែទៀត ប្រសិនបើ ការផ្ដល់ជំនួយត្រូវបានខកខាន។
នៅថ្ងៃសៅរ៍ជារៀងរាលសប្ដាហ៍ លោក វេជ្ជបណ្ឌិត Dr Beat Richnerបានលេងភ្លេង សេឡូ នៅក្រុងសៀមរាម ដើម្បីអង្គាសប្រាក់ ។ មុនចាប់ផ្ដើម គាត់ បាន ប្រាប់ទេសចរណ៍ អំពីសារសំខាន់ នៃមន្ទីរពេទ្យរបស់លោក ។
មិនមាន កន្លែងណាទៀត ដើម្បីនាំ កូនអ្នកទៅព្យាបាលទេ នៅកម្ពុជា បើកូនអ្នកមានជម្ងឺ ។អ្នកណាក៍ដឹងដែរថា មន្ទីពេទ្យនេះ ផ្ដល់សេវ៉ាដោយឥតគិតថ្លៃ ។វាមានរយៈពេល 20ឆ្នាំមកហើយដែលយើងបាន ជួយព្យាលបាល មានចំនួន12 លានករណី ក្នុងក្នុង យើងព្យាបាលចំនួនកុមារ 1លាន3សែននាក់ ។
វេជ្ជបណ្ឌិតRichner បន្តថា បើគ្មានមន្ទីរពេទ្យរបស់គាត់ គឺ កុមារ80% ដែលមានជម្ងឺអាចនឹងស្លាប់ ។
ដូច្នេះគេបានដឹងគ្រប់គ្នា ហើយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ខ្លួនលោកផ្ទាល់ ក៍បានដឹងដែរ ។ គេដឹងថាមានតែកន្លែងនេះមួយគត់ ជួយព្យាបាល កូនអ្នកដែលកើត ជម្ងឺធ្ងន់ធ្ងរ ។ កាលពីពេលថ្មីៗនេះ ចៅម្នាក់របស់លោក ហ៊ុនសែន មានជម្ងឺ ។ គាត់ថា
OK ហើយ គាត់នាំចៅរបស់គាត់ មកកាន់មន្ទីរពេទ្យ គន្ធបុប្ផា ។
ការប្រគ��ំបទសេឡូ នៅយប់នេះ បានរៃអង្គាសបា្រក់ បានប្រហែលជា 700 ដុល្លារ ។
លោកHeng Sothyជាអនុប្រធាន មន្ទីរពេទ្យ គន្ធបុប្ផានៅ ភ្នំពេញ ។
“វាជាការរួមចំណែកធំណាស់ របស់មន្ទីរពេទ្យនេះ ។ វាជាស��្ញា ល្អមួយ ដែល ពួកមានប្រាក់ស្ដុកស្ដម្ភ បាន ជួយប្រាក់ខ្លះរបស់ ពួកគេ មកអោយ មន្ទីរពេទ្យនេះ ។នេះជាមន្ទីរពេទ្យសំរាប់កុមារ។
ប៉ុន្តែ អ្វីដែលសំខាន់ គឺ ការរក្សាប្រត្តិបត្តិការ ជារៀងរហូត ។
ក្នុងមួយឆ្នាំៗ មន្ទីរពេទ្យនេះ បាន ចំណាយថវិកា ប្រហែល 30លានដុល្លារ ។ បៀវត្សត្រូវតម្រូវទៅអោយវេជ្ជបណ្ឌិត និង គ្រូពេទ្យថៃទាំអ្នកជម្ងឺ ដែលមានចំនួន ពីរពាន់ប្រាំរយនាក់ ។ វេជ្ជបណ្ឌិតម្នាក់ អាចទទួលប្រាក់ខែ 800ដុល្លារ ក្នុងមួយខែ ហើយ បើប្រៀបធៀប នឹងបុគ្គលឹកនៅមន្ទីរពេទ្យរដ្ឋ ទទួលបាន 40ដុល្លារ ។
ដោយសាតែ ការកើនឡើង ជម្ងឺគ្រុនឈាម នៅឆ្នាំ ជាការបង្ករអោយការចំណាយកាន់តែធំ ហើយការផ្ដល់ជំនួយជាលក្ខណៈបុគ្គល មិនគ្រប់គ្រាន់នោះទេ។
កាលពីមិថុនា លោក Dr Richnerបាន ធ្វើការអំពាវនាវជាសាធារណៈ សុំអោយ រដ្ឋាភិបាល និង សហគមន៍អន្តរជាតិ ផ្ដល់ជំនួយ អោយកាន់តែច្រើនថែមទៀត ។ គាត់បានរិៈគន់ ប្រព័ន្ធ សុខភាពសាធារណៈនិងឃ្លីនិចឯកជន ដែលបាន យកប្រាក់ អ្នកក្រីក្រ។
កាលពីដើមខែនេះ រដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា បានផ្ដល់ប្រាក់ ចំនួន 1លានដុល្លារ អោយដល់មន្ទីពេទ្យនេះ ។ លោកវេជ្ជបណ្ឌិត សុខទូច នាយកគ្រប់គ្រង ជម្ងឺឆ្លង នៅក្រសួង សុខាភិបាល។
រដ្ឋាភិបាល បាន យកចិត្តទុកដាក់ ទើប យើង ផ្ដល់ជំនួយ ។ វាមានបញ្ហា គ្រប់ពេល យើង ត្រូវរួមគ្នា ដើម្បី ដោះស្រាយ ។ បើយោងតាម យុទ្ធសាស្ត្រ របស់ជាតិ វាជាអទិភាព របស់ យើង ។
ត្រឡប់មករកមន្ទីរពេទ្យ វិញ ។
អាយុ32ឆ្នាំ នាង អ៊ឹងសុខជា ដែល មានកូនម្នាក់អាយុ3ខែ កំពុងមានជម្ងឺ ។កូនប្រុសរបស់នាង មានជម្ងឺផ្លូវដង្ហើប ។ នាងនិយាយថា មន្ទីរពេទ្យនេះជាកន្លែងសេវ៉ាឥតគិតថ្លៃតែមួយគត់របស់កុមារក្រីក្រ ។
ជាលើកដំបូងហើយ ដែលខ្ញុំបានកួនខ្ញុំមកអោយពេទ្យនេះ ជួយ ព្យាបាល ជម្ងឺ ។ ខ្ញុំ ចង់អោយ មន្ទីរពេទ្យនេះ ស្ថិតស្ថេរ ជារហូត ។ យើង មានកុមារ គ្រួសារក្រីក្រ ច្រើនណាស់ ។ ប្រសិន មន្ទីរពេទ្យនេះ ត្រូវបានបិទ គឺគ្រោះថ្នាក់អាយុជិវិតច្រើនណាស់ ។ មន្ទីរពេទ្យនេះជា ក្ដីសង្ឃឹមតែមួយគត់របស់ យើង ។
For Asia Calling, this is Sorn Sarath reporting from Cambodia.










