
បន្ទាប់ពី រងការរិៈគន់ជាខ្លាំង ពីក្រុមសិទិ្ធអន្តរជាតិ រដ្ឋាភិបាលភូមា និយាយថាជនជាតិភាគតិចរូងហិងយ៉ា មានសិទិ្ធដាក់ពាក់សុំជាពលរដ្ឋ ប៉ុន្តែមានលក្ខខណ្ឌ។
សហគមន៍រូហិងយ៉ា ត្រូវបានចាត់ទុក ជាជនអន្តោប្រវេស មកពីប្រទេសបង់ក្លាដេស បើទោះ ជាពួកគេ បាន មករស់នៅ ប្រទេសភូមា ជាច្រើនទសវត្សក័ដោយ ។អសបបានចាត់ទុក ក្រុមសហគមន៍នេះជា ជាតិសាសន៍មួយ ដែលរងធ្វើការធ្វើទុកបុកម្នេញ ខ្លាំងជាងគេ ។
Banyol Kong Janoiមានសេចក្ដីរាយការណ៍ពីជរុំ ជនភៀសខ្លួន រូហិងយ៉ា នៅក្រុង ស៊ិតវ៉េ ហើយ លោកនួន បូរិន ជូនសេចក្ដីប្រែសម្រួល។
អាយុ32 ឆ្នាំ នាង Ma Hnin បានចង្អុលប្រាប់ខ្ញុំ ថាផ្ទះគាត់ មាននៅក្នុង ផែនទី របស់ ក្រុង នេះ ។ គ្រួសារគាត់ រស់នៅ ក្នុងរដ្ឋរ៉ាឃិន ជាច្រើនទសវត្ស មកហើយ ប៉ុន្តែ ដោយចាប់តាំងពីការរំជើបរំជួល តាំងពីខែមិថុនា ដោយបង្ខំអោយ ប្រជាជនពលរដ្ឋ
រាប់ពាន់នាក់ បានរត់មករកជំរុំនេះ ដើម្បីសុវត្ថិភាព ។
ខ្ញុំកើតនៅទីនេះ ។ខ្ញុំមាន សំ���ុត្រកំណើត ភូមា ។ ឪពុកម្ដាយរបស់ខ្ញុំ មានអត្តប័ណ្ណ ភូមា ។ នៅពេលខ្ញុំ មានអាយុ 12ឆ្នាំ រដ្ឋាភិបាល ដូរគោលនយោបាយ ពេលនោះ ហើយ ខ្ញុំមិនត្រូវបាន គេផ្ដល់អត្តសញ្ញាណប័ណ្ណ អោយ ឡើយ ។ ជាជំនួសមកវិញ យើងគេអោយកាន់ អត្តសញ្ញាណប័ណ្ឌបណ្ដោះអាសន្ន។
អត្តសញ្ញាណប័ណ្ណបណ្ដោះអាសន្ន នេះ ត្រូវបានផ្ដល់ ទៅអោយសហគមន៍ មូស្លិម នៅរដ្ឋរូហិងយ៉ា ។ ប៉ន្តែអត្តសញ្ញាណប័ណ្ណនេះ បានកគណត់ថា អ្នកមានឈ្មោះ ក្នុងអត្តសញ្ញាណប័ណ្ណនេះ មិន មែនជាពលរដ្ឋ ឬសញ្ជាតិ ភូមា ឡើយ ។
សម្រាប់នាង Ma Hnin មានអត្តសញ្ញាណប័ណ្ណភូមា មែនតែ នាងនៅតែត្រូវបានចាត់ទុកថាជាជនអន្តោប្រវេស ហើយ ត្រូវគេរឹតត្បិត។
ខ្ញុំចង់ ទៅរៀន នៅសាកលវិទ្យាល័យ ហើយ រៀន មុខវិជ្ជា វិស្វករ ព្រោះពិន្ទុះរបស់ខ្ញុំនៅវិទ្យាល័យ គឺ គ្រប់គ្រាន់ ដែល ធ្វើអោយសាលាទទួល យកបាន ។ប៉ុន្តែ នៅពេល ខ្ញុំទៅ ចុះឈ្មោះ ចូលរៀន អ្នក គ្រប់គ្រងសាលា មិនទទួលពាក្យខ្ញុំទេ គេថាដោយសារតែខ្ញុំជាជនអន្តោប្រវេស និងមិនមាន អត្តសញ្ញាណប័ណ្ណ បញ្ជាក់សញ្ជាតិ ។តែខ្ញុំត្រូវ រៀន សាលាច្បាប់ គឺបាន ចប់ឆ្នាំ ទីបួន តែ ទីបំផុត គេ មិនបានចេញ សញ្ញាប័ត្រ អោយខ្ញុំទេ គឺបញ្ហា ខ្ញុំគ្មាន អត្តសញ្ញាណប័ណ្ណ សញ្ជាតិ ភូមា ។ នាយកសាលា និយាយថា គេមិនដឹងថា ខ្ញុំជាក្រុមរូហិងយ៉ា ពីមុនទើប អោយខ្ញុំ ចូលរៀន ។
បើទោះជានាងបានបញ្ចប់ ថ្នាក់បរិញ្ញា ក៍ដោយ តែនាង មិនអាច រកការងារបានធ្វើទេ ។
ខ្ញុំបានបាត់បង់ឪកាស អស់ហើយ ព្រោះតែខ្ញុំគ្មានសញ្ញាប័ត្រដើម្បីបង្ហាញគេ ។ ខ្ញុំមិនត្រូវ បានគេ ផ្ដល់ លិខិតណាមួយ ថា ខ្ញុំបាន រៀនចប់ឡើយ ។ ខ្ញុំបាន ទៅ ជួបនាយក សាកលវិទ្យាល័យ ដើម្បីសុំលិខិតបញ្ជាក់
ការសិក្សា តែ គាត់នៅតែមុនព្រម ។
តែនាង មានការងារមួយ ជាមួយអង្គការ ក្រៅរដ្ឋាភិបាល ហើយ ឥឡូវនេះ គេបានអោយ ខ្ញុំឈប់ ដោយសារតែគេថា ខ្ញុំជា ក្រុមអន្តោប្រវេសរូហិងយ៉ា ។
ច្បាប់ ស្ដីពីពលរដ្ឋឆ្នាំ 1982 បាន បែងចែង ពីប្រភេទពលរដ្ឋ ដែលរស់នៅក្នុង ប្រទេស ភូមា ប៉ុន្តែ ក្រុមរូងហិងយ៉ា មិនត្រូវ បានគេ រាប់ចូលក្នុងច្បាប់នេះទេ ។ បើតាម ច្បាប់នេះ ក្រុមរូហិងយ៉ា មិនមានសិទិ្ធជាពលរដ្ឋភូមា ហើយ មិនអាច រកការងារ រដ្ឋធ្វើឬ ក៍រៀបការជាមួយ ជនជាតិណាបានបានឡើយ ក្រៅពីជាតិសាសនរូហិងយ៉ាខ្លួនគេប៉ុណ្ណោះ ។
មន្ត្រីការិយាល័យ អន្តោប្រវេសនៅ ក្រុង Sittwe លោក Kyaw Swa Hla និយាយថា ក្រុមនេះ បាន កំពុងតស៊ូ ដើម្បីសុំចូលសញ្ជាតិ ។
យើង មិនអាចត្រូវត្រឹមនិយាយពី សិទិ្ធមនុស្សនោះទេ។ ឥឡូវ យើង មិនអាចការពារពួកគេ ទៀតផង គឺសូម្បី ពលរដ្ឋដើមតិច យើងក័ដោយ ។រដ្ឋាភិបាល មិនមានលទ្ធភាព ផ្ដល់ សញ្ជាតិ អោយជន ភាគតិច បានឡើយ ។ តើអោយខ្ញុំគិត យ៉ាងមេច ចំពោះពួកគេ ដែល មានមិនសញ្ជាតិ ជាជនជាតិដើមរបស់ប្រទេសនេះ ?
អង្គការសិទិ្ធមនុស្ស ហៅថា NGO Arakan Project បានកំពុង ធ្វើរបាយការណ៍ និយាយពីការ រំលោភសិទិ្ធមនុស្ស ទៅក្រុម រូហិងយ៉ា ។
នាយក អង្គការនេះ គឺ Chris Lewa ជឿថា ការផ្ដល់សញ្ជាតិ ទៅអោយ សហគមន៍ រូហិងយ៉ា អាចនឹងដោះស្រាយបាន វិបត្តិដែល កំពុងកើតមាននេះ ។
ខ្ញុំជឿថា បញ្ហាសញ្ជាតិ គឺជារឿងធំ ។ ខ្ញុំចង់និយាយថា សហគមន៍រូហិងយ៉ា មានកំណើតតកូនតចៅច្រើនជំនាន់មកហើយ ។ គឺដូច ពួកគេ រស់នៅក្រុង Sittwe នេះជាភស្តុតាង ។ ពួកគេ មានឯកសារស្នាក់នៅ ត្រឹមត្រូវ ។ដូច្នេះ ខ្ញុំគិតថា ពួកគេ គួរ ទទួលបាន សញ្ជាតិ ជាពលរដ្ឋ របស់ប្រទេសនេះ ។ ឥឡូវយើង អាចមើលឃើញ គឺ អ្នកជាពលរដ្ឋ តែអ្នកបែរជាមិនត្រូវគេរាប់ ជ��ពលរដ្ឋ គេទៅវិញ គឺវាអយុត្តិធម័ ចំពោះពួកគេ ដែល ពួកគេ រងការរើសអៀង ជាតិសាសន៍ ។ គឺ បញ្ហានេះ ហើយ ដែលខ្ញុំគិតថា អាចដដោះស្រាយបាន ។
ចំពោះនាង Ma Hnin ដែលកំពុងរស់នៅក្នុងជំរុំ ជនភៀសខ្លួន មានរយៈពេល 5ខែមកហើយ ។ នាងនិយាយថា អនាគតរបស់នាង គឺមិនប្រាកដប្រជាឡើយ ។
អនាគតរបស់ ពួកយើងមិនប្រាកដប្រជាឡើយ ។ យើង មិនដឹងជារស់នៅ ទីនេះបានយូរប៉ុនណា ទៀតទេ ហើយ នៅពេលណា គេអោយយើងត្រឡប់ ទៅផ្ទះវិញ ។ ការរស់នៅ ទីនេះ អាចអោយយើងដាច់ពោះស្លាប់ ។
For Asia Calling, this is Banyol Kong Janoi in Sittwe.












