AsiaCalling

Home News Cambodia ដំណើរការយុត្តិធម៍ នៃសាលាក្ដីខ្មែរក្រហម

ដំណើរការយុត្តិធម៍ នៃសាលាក្ដីខ្មែរក្រហម

សំបុត្រអគ្គិសនី បោះពុម្ព PDF

Photo: http://www.sbs.com.au

Download

នៅប្រទេសកម្ពុជា សាលាក្តីខ្មែក្រហមត្រូវ បានគេពិពណ៌នាថាជាក្តីកង្វល់ “ការស្លាប់ ប្រសិន​ បើមិនទាន់បានស្លាប់” ដែលវានឹងបរាជ័យក្នុ ងការដោះស្រាយសំណុំរឿងផ្សេងៗ​ទៀត នៅ​​ពេល​ខាង​មុខ។

តុលា ការនេះបានចាប់ផ្តើមធ្វើការក្នុងឆ្នាំ២០០៦ តែគេអនុវត្តបានតែមួយសាលក្រម​ប៉ុណ្ណោះ   ដែលជាសាលក្រមប្រឆាំងនឹងករណីរបស់ឌុច ប្រធានមណ្ឌលធ្វើទារុណកម្ម។

ឥលូវនេះ គេកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សំណុំរឿងទី២ មុននឹងវ័យរបស់ចុងចោទ ត្រូវ គេលែងទទួលស្គាល់ ដោយសារសុខភាពមិនល្អ ឫស្លាប់។

អ្នក រាយការណ៍ព័ត៌មានអាស៊ីខាងត្បូងរបស់វិទ្យុអូស្ត្រាលី Zoe Daniel ធ្វើសេចក្តីរាយ​ការ ណ៍  ពីអតីតបន្ទាយទ័ពខ្មែរក្រហមនៅខេត្តប៉ៃលិន។កញ្ញាចាបវី ជូនសេចក្ដីប្រែប្រួល។


ព្រំដែនក្រុងប៉ៃលិន គឺជាអតីតបន្ទាយទ័ពខ្មែរក្រហម និងជាច្រកចេញចូលរបស់ប្រទេស កម្ពុជា។ វានៅតែមានបន្សល់ទុកកាកសំណល់របស់របបប្រល័យពូជសាសន៍នៅទីនេះ។

វាមានរយៈពេល៣៣ឆ្នាំហើយ ចាប់តាំងពីរបបព្រៃផ្សៃកុម្មុយនីសជ្រុលនិយមនេះ បាន ដួលរលំ ហើយពេលវេលាគួរតែពាំនាំមកវិញនូវយុត្តិធម៌។

"ប្រសិនបើអ្នកសួរខ្ញុំថា តើវាមានយុត្តិធម៌ឫទេ? ទេ វាមិនមានយុត្តិធម៌នោះទេ។ ការកាត់ក្តីនោះ គ្រាន់តែជាការ​ចំណាយលុយខ្ជះខ្ជាយ រំខានជីតាទាំងអស់នោះ និងខ្ជះខ្ជាយពេលវេលារបស់ពួកគាត់​តែប៉ុណ្ណោះ។ យើងនឹងមិនអាចស្វែងរកបទឧក្រិដ្ឋពិតប្រាកដឃើញនោះទេ។  

វ៉េន ដារ៉ា​ គឺជាក្មួយស្រីរបស់អតីតឧត្តមសេនីយខ្មែរក្រម តាម៉ុក។ គាត់ត្រូវបានគេស្គាល់ថា “ជាអ្នកកាប់សម្លាប់ដ៏សាហាវ” ដោយសារតែការសម្លាប់រង្គាលដែលគេជឿថា គាត់ជា​អ្នក​រៀបចំផែនការសំងាត់។ គាត់ត្រូវបានចោទប្រកាន់ពីបទប្រឆាំងមនុស្សជាតិ តែគាត់បាន​ស្លាប់ក្នុងឆ្នាំ២០០៦ មុនពេល សាលាក្ដីចាប់ដំណើរការ។

ចាប់តាំងពីពេលនោះមក មានសំណុំរឿងតែមួយករណីប៉ុណ្ណោះ ដែលត្រូវបានបញ្ចប់។

"ខ្ញុំបាននិយាយទៅកាន់​គាត់ថា ខ្ញុំនឹងស្វែងរកអ្នកដឹកនាំផ្សេងៗទៀត ហើយគាត់និយាយថា មិនចាំបាច់រក មើល​អ្នក​ដឹកនាំណាទៀតទេ ខ្ញុំហ្នឹងហើយជាអ្នកដឹកនាំ ខ្ញុំដឹងអ្វីៗទាំងអស់”។ ក្មួយស្រី​របស់​គាត់​បាន​ប្រាប់ខ្ញុំ។ “នោះហើយជាអ្វីដ��លគួរឲ្យសោកស្តាយបំផុត ដែលថា គាត់មិនអាចចូល​ទៅ​​ជំនុំជំរះក្តី។ គាត់មិនអាចប្រាប់ការពិត ឫបរិយាយឲ្យបានច្បាស់ពីព្រឹត្តិការណ៍នោះនៅ​ក្នុងសាលាក្តី។ វាជាការសោកស្តាយខ្លាំងណាស់។

ឥលូវនេះ បរិវាររបស់តាម៉ុក ដែលក្នុងចំនោមនោះមានកូនប្រសាររបស់គាត់ គឺជាអតីត មេបញ្ជាការកងទ័ពជើងទឹកឈ្មោះមាសមុត មើលទៅក៏ហាក់ដូចជាភៀសខ្លួនពីការកាត់​ ទោសនេះដែរ ខណៈដែរតុលាការនេះកំពុងខិតខំប្រឹងប្រែងបន្តសកម្មភាពរបស់ខ្លួន។

ម្នាក់ក្នុងចំនោមចុងចោទ៥នាក់ ដែលរាយឈ្មោះក្នុងបញ្ជីដោយតុលាការ សំរាប់ការកោះ ហៅ​មកកាត់វិនិច្ឆ័យទោសនាពេលខាងមុខទៀតនោះ បានបដិសេធមិនផ្តល់បទសំភាស នៅ​ពេលក្រុមការងាររបស់យើងចុះទៅដល់មូលដ្ឋានរបស់គាត់ ហើយបានអះអាងថា សំណុំរឿងរបស់គាត់ប្រហែលជានឹងមិនត្រូវបើកសវនការនោះទេ។

ប្រធានមណ្ឌលធ្វើទារុណកម្ម កាងហ្គេចអៀវ ឫសមមិត្តឌុច គឺជាជនជាប់ចោទតែម្នាក់គត់ ដែលតុលាការកូនកាត់នេះ បានធ្វើការកាត់ទោសកន្លងមកនេះ។

សំណុំរឿងទី២ដែលប្រឆាំងនឹងមេដឹកនាំវ័យចំណាស់៤រូប គឺស្ថិតនៅក្នុងភាពច្របូកច្របល់ នៅឡើយ។

អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោកស្រីអៀងធីរិទ្ធិ ត្រូវបានគេដោះលែងដោយសារតែ រោគ ហើយស្វាម៉ីរបស់លោកស្រី ដែលជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស គឺលោក ឡេង សារី កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ហើយប្រហែលជានឹងមិនបង្ហាញខ្លួនជាថ្មីម្តងទៀត នោះទេ។

វាមានក្តីកង្វល់ដ៏ពិតប្រាកដមួយដែលថា អតីតប្រមុខរដ្ឋ គឺលោកខៀវសំផន និងអតីតមេ​ដឹក​នាំខ្មែរក្រហម និងជាបងធំទី២ គឺលោកនួនជានឹងជាបុគ្គលដែលត្រូវផ្តន្ទាទោសចុង​ក្រោយគេបង្អស់ ចំពោះការស្លាប់របស់ប្រជាជនកម្ពុជារាប់លាននាក់នោះ។   

Andrew Ianuzzi គឺជាមេធាវីការពារក្តីរបស់លោកនួនជា។

“ខ្ញុំគិតថា នោះហើយជាអ្វីដែលគ្រោងនឹងកើត ឡើង។ ខ្ញុំគិតថា នៅពេលដែលអ្នកនិយាយថាមិនមានសំណុំរឿងលេខ០០៣ និងលេខ ០០៤ ខ្ញុំមានន័យថា នោះនឹងក្លាយជាសុទិដ្ឋិនិយម។ វានឹងមិនមានសំណុំរឿងលេខ០០៣ និង ០០៤នោះទេ។ ខ្ញុំមានន័យថា អ្នកអាចលើកយកករណីនោះទៅធនាគារ ហើយនោះ ហើយជាមូលហេតុដែលមនុស្សជាច្រើន មានការព្រួយបារម្ភពីការផ្តល់ប្រាក់មូលនិធីលើ​តុលាការនេះ ព្រោះថាប្រាក់ដែលនឹងផ្តល់ជំនួយលើសំណុំរឿង០០៣ និង០០៤នេះ វានឹងក្លាយជាលុយដែលគេគ្រវាត់ចោល ឥតអំពើ។



ប្រទេសអូស្ត្រាលី ជាអ្នកផ្តល់មូលនិធីធំទី២លើតុលាការនេះ ជាមួយនឹងទឹកប្រាក់បរិច្ចាគ​ជាង១៨លានដុល្លារសហរដ្ឋអាមេរិច។

លោកចៅក្រមជនជាតិអូស្ត្រាលី Rowan Downing នឹងមិនបកស្រាយអ្វីទាក់ទិននឹងភវនីយ ភាពរបស់សំណុំរឿងនាពេលអនាគតនោះទេ តែលោកមានប្រសាសន៍ថា មិនថាមាន​ប្រជាជនច្រើនប៉ុណ្ណាប្រឹងប្រែងនោះទេ ភាពយុត្តិធម៌ពិបាកនឹងរកឃើញណាស់។

“ខ្ញុំមិនគិតថា វានឹងមានយុត្តិធម៌នៅក្នុង ការ​សន្និដ្ឋានដោយផ្អែកលើភស្តុតាង សំរាប់មនុស្សម្នាក់ៗនៅក្នុងប្រទេសនេះនោះទេ ព្រោះ​​ថាម្នាក់ៗបានឆ្លងកាត់បទពិសោធន៍រៀងៗខ្លួន ដែលជាលទ្ធផលនៃអ្វីដែលបានកើត ឡើង​ពីអតីតកាល។

គាត់មានប្រសាសន៍ទៀតថា គាត់មិនដែលជួបប្រទះបទពិសោធន៍នយោបាយបែបនេះ នោះទេ ទោះបីគេដឹងឮសុះសាយថា រដ្ឋាភិបាលកម្ពុជាមានចេតនាបន្ទុចបង្អាក់ដំណើរការ តាមផ្លូវតុលាការនេះក៏ដោយ។

“និយាយជំនួសឲ្យចៅក្រមអន្តរជាតិទាំង​អស់ ខ្ញុំគិតថាប្រសិនបើយើងយល់ដឹងថាវាបែបនោះ យើងនឹងមិនមានមុខនោះទីនេះ នោះទេ។ ”

តែប្រសិនជាវាមិនមែនជាបញ្ហានយោបាយ ដែលនាំឲ្យដំណើរការតាមផ្លូវតុលាការ​នេះ​ឈាន​ទៅដល់ទី���ញ្ចប់នោះទេ គេនឹងនៅតែផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហមនេះ។



ត្រលប់មកខេត្តប៉ៃលិនវិញ ភរិយារបស់លោកនួនជា គឺលោកស្រី លីគីមសេង កំពុងតែ​ទន្ទឹង​រង់ចាំការកាត់ក្តីស្វាម៉ីរបស់គាត់ តែមិនមែនរង់ចាំយុត្តិធម៌នោះទេ។  

"ប្រសិនបើវាមានយុត្តិ​ធម៌ នោះវានឹងមិនត្រូវអូសបន្លាយពេលយូរដូចនេះនោះទេ។ យើងប្រហែលជាអាចធ្វើវារួច រាល់យូរហើយ។

លោកស្រីអះអាងថា ខ្មែរក្រហមមិនបានសំលាប់ប្រជាជនកម្ពុជានោះទេ។  គាត់បាន​បន្ទោសទៅលើពួកឈ្លានពានវៀតណាម ហើយនិយាយថាស្វាម៉ីរបស់គាត់ មិនបាន​ប្រព្រឹត្តិបទឧក្រិដ្ឋអ្វីនោះទេ ហើយគាត់ក៏មិនដឹងអ្វីផ្សេងទៀតដែរ។  

ភស្តុតាងក៏នឹងត្រូវបានណែនាំឲ្យស្វែងរកផងដែរ។ ផ្នូរធំៗថ្មីៗ នៅតែត្រូវបានរកឃើញនៅ​ក្នុង​ប្រទេសកម្ពុជា បើទោះបីជាតុលាការបាត់បង់ហើយក៏ដោ��� តែការចងចាំនឹងមិនបាត់​បង់នោះទេ។

បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃពុធ ទី24ខែ​តុលាឆ្នាំ2012ម៉ោង16:55 )