AsiaCalling

Home Archives

ហាងសិចនៅនេប៉ាល់

សំបុត្រអគ្គិសនី បោះពុម្ព PDF

Download

នៅក្នុងប្រទេសនេប៉ាល់ ការរំលូតកូនគឺស្របច្បាប់។ ការធ្វើជាស្រីពេស្យាចារគឺជារឿងខុសច្បាប់ តែវាមាន យ៉ាងទូលំទូលាយនៅក្នុងរដ្ឋធានី ក្នុងរូបភាពខុសៗគ្នា ដូចជាក្នុងរូបភាពបន្ទប់ម៉ាស្សាជាដើម។ ហើយការ រៀបការភេទដូចគ្នា ថ្មីៗនេះក៏ត្រូវបានទទួលកា រឯកភាពពីរដ្ឋាភិបាលនេប៉ាល់ផងដែរ។ តែការទិញស្រោម អនាម័យ ឫសំភារៈពន្យារកំណើតផ្សេងៗទៀត អាចមានការលំបាក សូម្បីតែនៅក្នុងរដ្ឋធានី។ យូប្រាជ នូភែន​ កំពុងតែជំទាស់នឹងវប្ បធម៌ស្ងៀមស្ងាត់ជុំវិញបញ្ហាសិច ដែលសាយភាយពេញប្រទេសរ៉ាចាន ប៉ារ៉ាជូលី (Rajan Parajuli) បានចំណាយពេលនៅក្នុងសិចមួយ Kathmandu ហើយ កញ្ញចាបកវីជូន​សេចក្ដីប្រែសម្រួល។

នេះជាកន្លែងដែលប្រជាជនមកទិញសំលៀកបំពាក់ និងស្បែកជើងនៅ Kathmandu តែពេលនេះមានការ ទាក់ទាញថ្មីមួយ។ ស្លាកសញ្ញាពណ៌លឿង ជាមួយរូបដែលញញឹម គ្រវីស្រោមអនាម័យ ស្វាគមន៍ការមក ទស្សនា “ផ្ទះស្រោមអនាម័យ”។ អតីតបុគ្គលិកសុខភាព យូប្រាជ នូភែន(Yubraj Neupane) អាយុ៣៣ឆ្នាំ គឺជាម្ចាស់ហាង។

"ផែនការរបស់ខ្ញុំគឺបង្កើតហាងនេះឲ្យទៅជាកន្លែងណាត់ជួបដើម្បី និយាយ ពីបញ្ហាស៊ិច។ ដូច្នេះ ខ្ញុំមានអ្វីៗគ្រប់យ៉ាងដែលមនុស្សប្រហែលជាត្រូវការ ពេលមានស៊ិច។ នៅទី នេះ មានស្រោមអនាម័យប្រភេទខុសៗគ្នា។ស្រោមអនាម័យសំរាប់ការសប្បាយមួយនេះជាការសហការ គ្នា របស់កូរ៉េនិងអាមេរិច។  This French kiss តាមពិតជាប្រភេទស្រាយ ។

រហូតមកដល់ពេលបច្ចុប្បន្ននេះការទិញស្រោមអនាម័យនៅKathmanduគឺជារឿងដ៏លំបាកមួយ។រ៉ាមេសហ័រ បូហារ៉ា (Rameshor Bohara) អាយុ៣០ឆ្នាំ បានរៀបការនៅឆ្នាំនេះ។

"វាពិបាកណាស់។ មានពេលមួយនោះខ្ញុំបានរង់ចាំអស់រយៈ ១៥នាទី ដើម្បីសួររកស្រោមអនាម័យនៅហាងមួយ ព្រោះខ្ញុំត្រូវរង់ចាំឲ្យអ្នកដទៃទៀតចេញទៅអស់ ដូច្នេះ ខ្ញុំអាចសួរដោយសេរី។ ខ្ញុំពុំសូវចេះនិយាយស្តីនោះទេ តើអ្នកអាចជឿទេ!! "

"អ្នកលក់ ធ្វើឲ្យអ្នកមានអារម្មណ៍មិនមានផាសុកភាពនោះទេ នៅ ពេលអ្នកសួររកស្រោមអនាម័យ ឫសំភារៈពន្យារកំណើតផ្សេងៗ។ ពួកគេឲ្យអ្នកយ៉ាងលួចលាក់ ហើយ ងាកមើលឆ្វេងស្តាំ នៅពេលពួកគេធ្វើវា។ វាដូចជាពួកគេកំពុងចូលរួមក្នុងសកម្មភាពបទល្មើសអីញ្ចឹង។

ហេតុអ្វីក៏ការទិញស្រោមអនាម័យ គឺជារឿងធំសំរាប់ពួកយើង?

 “វាដោយសារតែ យើងមិននិយាយពីបញ្ហាការរួមភេទ។ នៅក្នុង មួយជីវិតរបស់ខ្ញុំខ្ញុំមិនដែលនិយា យវានៅក្នុងគ្រួសាររបស់ខ្ញុំនោះទេ។ បងប្រុសរបស់ខ្ញុំ នៅពេលដែល គាត់មានអាយុស្របាលខ្ញុំនៅពេលនេះខ្ញុំមិនដែលសួរគាត់ពីអ្វីដែលទាក់ទងនឹងការរួមភេទទេ។គ្មាន នរណាម្នាក់ស្តីបន្ទោសឲ្យទេ​ តែខ្ញុំគិតថាសង្គមរបស់យើងគឺវាបែបនេះ។ យើងមិនបានគិតថា ការរួមភេទ គឺជារឿងអាក្រក់នោះទេ តែវាគ្រាន់តែជារឿងសំងាត់ និងរឿងផ្ទាល់ខ្លួនប៉ុណ្ណោះ។”

ម្ចាស់ហាងស៊ិច លោកយូប្រាជ និយាយថា វាមិនងាយស្រួលនោះទេ ដើម្បីសុំការអនុញ្ញាត្តិបើកហាងមួយ នេះ។
"ខ្ញុំបានទៅការិយាល័យរដ្ឋាភិបាល ដើម្បីចុះបញ្ជីហាងរបស់ខ្ញុំ។ មន្រ្តីរាជ ការដែលជួបខ្ញុំ គឺជាស្ត្រី។ គាត់មើលមកខ្ញុំដោយកំហឹង ហើយសួរថា “តើអ្នកមិនអាចរកឈ្មោះអីបានល្អ ជាងនេះទេឫ?” ខ្ញុំនឹងមិនចុះឈ្មោះឲ្យអ្នកទេ។” ខ្ញុំបានសួរគាត់វិញថា ហេតុអ្វីខ្ញុំត្រូវការឈ្មោះថ្មី។ ខ្ញុំ និយាយថា ខ្ញុំមិនមែនចាប់ផ្តើមតូបលក់ស្វាយ ឫអ្វីនោះទេ។ ខ្ញុំលក់ស្រោមអនាម័យ។ ដូច្នេះ តើមានអ្វីខុស ជាមួយនឹងឈ្មោះនេះ? ចុងក្រោយគាត់បានចុះហត្ថលេខាលើឯកសារ។ ខ្ញុំគិតថា ប្រសិនបើគាត់មានការ ពិបាកក្នុងការសរសេរពាក្យថាស្រោមអនាម័យ តើគាត់ប្រើវាដោយរបៀបណា?”

យូប្រាជបន្តទៀតថា ការផ្សព្វផ្សាយពីហាងក៏មានការលំបាកផងដែរ។

"ពីដំបូង វាពិបាកដើម្បីស្វែងរកហាង។ គ្រប់ទីកន្លែងដែលខ្ញុំទៅ នៅ ពេលដែលមនុស្សឮថាវាជាហាងសំភារៈរួមភេទ ពួកគេមិនចង់ដឹងពីវានោះទេ។ ដើម្បីផ្សព្វផ្សាយហាង ខ្ញុំ ជារឿយៗអង្គុយនៅខាងមុខហាង ហើយចែកស្រោមអនាម័យដោយឥត គិតថ្លៃ។ ខ្ញុំក៏មានដាក់ផ្ទាំងប័ណ្ណ ប្រកាសនៅលើជញ្ជាំងនៅជុំវិញទីក្រុង។ មនុស្សជាច្រើន សូម្បីតែក្មេងៗ បានបោះវាចោលនៅចំពោះមុខ​ខ្ញុំដោយនិយាយថាខ្ញុំកំពុងតែបំផ្លាញសង្គម ហើយនិយាយថា “ អ្នកឯងម៉េចក៏ហ៊ានដាក់បណ័្ណប្រកាសបែប នេះនៅទីនេះ។  

តែរយៈពេល២ឆ្នាំមកនេះ ចាប់តាំងពីហាងដំណើរការ អ្វីៗមានការប្រែប្រួល។ ចំនួនក្មេងៗជំនាន់ក្រោយ នៅប្រទេសនេប៉ាល់ជាច្រើន បានទៅក្រៅប្រទេសដើម្បីធ្វើការ និងរៀនសូត្រ។ បន្ទាប់ពីត្រលប់មក ប្រទេសកំណើតវិញពួកគេបានក្លា��ជាអ្នកប្រែក្លាយសង្គម។យូប្រាជ និយាយថាមានមនុស្សប្រហែល១០០នាក់បានមកហាងនៅ Kathmanduនៅរៀងរាល់ថ្ងៃ។អតិថិជនជាច្រើនបានបើកទូលាយចែករំលែកពីតំរូវការស៊ិចនិងបញ្ហារបស់ពួ កគេជាមួយគាត់។យូប្រាជពេលនេះកំពុងដំណើរការហាងលក់គ្រឿងប្រដាប់សំរាប់ការរួមភេទទី៤នៅក្នុងទីក្រុងជុំវិញប្រទេ សនេប៉ាល់។យូប្រាជនិយាយថាហាងកំពុងបំពេញតំរូវការអតិថិជន

"ខ្ញុំបានលក់លឹង្គជ័រជាច្រើនឲ្យស្ត្រី។ ដូចដែលអ្នកដឹងហើយថាបុរសនេ ប៉ាល់ជាច្រើនបានទៅធ្វើនៅបរទេស ដូច្នេះពួកគេបានឲ្យលឹង្គជ័រទៅប្រពន្ធរបស់ពួកគេ។ ម្នាក់ៗមានភាព ខុសគ្នា។ ពួកគេត្រូវការស្រោមអនាម័យប្រភេទខុសៗគ្នា ដើម្បីសប្បាយ។ នេះជាហាងដែលប្រជាជមិន ដែលស្ទាក់ស្ទើរដើម្បីសួរពីបញ្ហាផ្លូវភេទ និងរបៀបដើម្បីធ្វើឲ្យការរួមស៊ិចសប្បាយនោះទេ។ សុបិន្តរបស់ខ្ញុំ គឺបើកហាងលក់ស្រោមអនាម័យនៅគ្រប់ទីក្រុងទាំងអស់នៅក្នុងប្រទេសនេប៉ាល់។ ”
បាន​បន្ទាន់​សម័យ​ចុង​ក្រោយ​បំផុត ( ថ្ងៃច័ន្ទ ទី31ខែ​តុលាឆ្នាំ2011ម៉ោង11:46 )